គ្រូ​ហ្វីលីពីន​ចាត់​ទុក​លទ្ធផល​ស្មើនឹង​វៀតណាម​ជា​ជ័យជម្នះ

2022/05/09 06:18:18 pm        398

​បាល់ទាត់៖ ​គ្រូ​បង្វឹក​ក្រុម​ជំរើសជាតិ U23 ហ្វីលីពីន​លោក Norman Fegidero បាន​ចាត់​ទុក​លទ្ធផល​ស្មើ ០-០ ទល់នឹង​ក្រុមម្ចាស់ផ្ទះ​វៀតណាម​ថា​ជា​ជ័យជម្នះ​សំរាប់​ក្រុម​របស់លោក​។​

​​បន្ទាប់ពី​យកឈ្នះ​ទី​ម័​រ ៤-០ ប្រកួត​ដំបូង​វិញ្ញាសា​បាល់ទាត់​ក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី៣១ នៅ​ប្រទេស​វៀតណាម ក្រុម​របស់លោក Fegidero បានបញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា ០-០ ទល់នឹង​ក្រុម​ម្ចាស់ផ្ទះ​វៀត​ណាម​ម្សិលមិញ​។ ​លោក Nornam Fegidero បាន​បន្តថា ​វៀតណាម​ជា​ក្រុម​ការពារ​មេដាយមាស ពួកគេ​មានប្រៀប​ខ្លាំង​ក្នុងការ​ប្រកួត តែ​លោក​ក៏​សូម​កោតសរសើរ​កូនក្រុម​របស់លោក ​ដែល​ការពារ​រហូត​បាន​មួយ​ពិន្ទុ​ពី​ក្រុម​ម្ចាស់ផ្ទះ​។ ​​ចំណែក​គ្រូបង្វឹក​វៀតណាម​លោក Park Hang-seo មិន​សប្បាយចិត្ត​ឡើយ​ចំពោះ​លទ្ធផល​នេះ និង​បាន​កោតសរសើរ​ខ្សែការពារ​ហ្វីលីពីន​ផងដែរ ខណៈ​ក្រុម​របស់លោក​ក៏មាន​ចំនុច​ខ្វះខាត​ច្រើន​ដែរ​។

​​ក្រោយ​លេង​ពីរ​ប្រកួត​ហ្វីលីពីន​ឈរលើ​គេ​ក្នុង​ពូ​ល A នេះ​មាន ៤ពិន្ទុ​ដូចគ្នា​នឹង​វៀតណាម ​ខណៈ​មី​យ៉ាន់​ម៉ា​ឈរ​លេខ៣ មាន ៣ពិន្ទុ​។ ​​U23 មី​យ៉ាន​ម៉ា​ទើប​ចាប់ផ្តើម​ប្រកួត​ដំបូង​របស់ខ្លួន​ម្សិលមិញ ​ដោយបាន​យកឈ្នះ​ទី​ម័​រ ៣-២ ប្រផិតប្រផើយ​។ ​​បន្ទាប់ពី​ការនាំ​មុខ​ពីរ​គ្រាប់​មុន​របស់​មី​យ៉ាន់​ម៉ា​នៅក្នុង​វគ្គ​ទី១ ក្រុមទី​ម័​រ​ក៏​តាម​ស្មើ​វិញ​ពីរ​គ្រាប់​នៅ​វគ្គ​ទី២ មុន​ពេលដែល​គ្រាប់​បាល់​ជ័យជម្នះ​របស់​មី​យ៉ាន់​ម៉ា​សំរេចបាន​នៅ​នាទី​ទី៩០+៥ ទៅហើយ​ដោយ Aung Wunna Soe​។ ​​ប្រកួត​បន្ទាប់​នៅ​ថ្ងៃទី១០ ស្អែក​នេះមី​យ៉ាន់​ម៉ា​ជួប​ហ្វីលីពីន និង​ឥណ្ឌូនេស៊ីជួប​ទី​ម័​រ​ដែល​មិនទាន់មាន​ពិន្ទុ​រាប់​ដូចគ្នា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm