គិតត្រឹមខែកក្កដា កម្ពុជាមានរោងចក្រដំណើរការចំនួន ៣.៣៥៧ មានទុនវិនិយោគ ២៨ ប៊ីលានដុល្លារ

2026/08/13 03:13:13 pm        199

គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦នេះ កម្ពុជាមានរោងចក្រកំពុងដំណើរការដែលចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួនសរុប ៣.៣៥៧ រោងចក្រ ដោយមានទុនវិនិយោគសរុបប្រមាណ ២៨ ប៊ីលានដុល្លារ អាមេរិក កើនឡើង ៦,២ ប៊ីលានដុល្លារអាមេរិក ធៀបរយៈពេលដូចគ្នាឆ្នាំមុន។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងពិធីសម្ពោធជាផ្លូវ ការ ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ, ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់​ និងវាយនភណ្ឌអន្តរជាតិ, ពិព័រណ៍ឧស្សាហ- កម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ភកម្ពុជាអន្តរជាតិ លើកទី១០ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះថា ការអភិវឌ្ឍ ឧស្សាហកម្មបច្ចុប្បន្នកំពុងឈានចូលដំណាក់កាលថ្មីមួយ ជាមួយកំណើនគួរឱ្យកត់សម្គាល់ ទាំងកំណើនចំនួនរោងក្រ ទុនវិនិយោគ តម្លៃផលិតកម្ម និងចំនួនការងារ ដែលទាំងអស់នេះបង្ហាញអំពីទំនុកចិត្តដល់អ្នកវិនិយោគ ជំនួសស្ថិរភាព សក្តានុពល និងអនាគត នៃឧស្សាហកម្មនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ជុំវិញឧស្សាហកម្មនេះ បើគិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦នេះ កម្ពុជាមានរោងចក្រកំពុង ដំណើរការ ដែលបានចុះបញ្ជីនៅក្រសួង សរុបមានចំនួន ៣.៣៥៧ រោងចក្រ, កម្លាំងពលកម្មជាង ១,៣ លាននាក់ ក្នុងនោះស្រីមាន ជាង ៩៥ ម៉ឺននាក់ ស្មើនឹង ៧០%។ ទុនវិនិយោគសរុបមានប្រមាណ ២៨ ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណ ៦,២ ប៊ីលាន ដុល្លារអាមេរិក ស្មើនឹងជាង ២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក អាកៃ លីន (Akai Lin) នាយកទទួលបន្ទុកកិច្ចការក្រៅប្រទេស លើកឡើងថា ជុំវិញការអភិវឌ្ឍនេះ កម្ពុជាមានការរីក ចម្រើនគួរកត់សម្គាល់ ក្នុងនោះកម្ពុជាក៏កំពុងត្រៀមចាកចេញពីចំណាត់ថ្នាក់ប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ខាង មុខ បញ្ហានេះអ្នកផលិតមួយចំនួនកំពុងដោះស្រាយបញ្ហានៅក្នុងផលិតកម្មរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពពង្រីកជាសកល លើការ ប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ និងដំណោះស្រាយរោងចក្រដ៏ឆ្លាតវៃជាដើម។ លោកបន្តថា ការផ្លាស់ប្តូរនេះមិនមែនជាភាពងាយ ស្រួលប៉ុន្មាននោះទេ ប៉ុន្តែនេះជាការបង្កើតនូវឱកាសសម្រាប់ធុរកិច្ចដើម្បីវិនិយោគ ពង្រីកទីផ្សារក្នុងស្រុកនិងអន្តរជាតិ។

 លោក បន្តថា គោលបំណងនៃការរៀបចំពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិនេះ ដើម្បីបំបែកនូវគម្លាតរវាង ទីផ្សារក្នុងស្រុក និងអន្តរជាតិ ក្នុងគោលដៅបង្កើននូវឱកាសថ្មី ដើម្បីផ្តល់ដល់ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា គាំទ្រដល់ការរីកចម្រើន ជាសកល។ លោកក៏រំពឹងថា ព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ ដែលប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃនេះ នឹងជួយ ដល់ម្ចាស់ផលិតកម្ម អាជីវកម្ម និងការស្វែងរកនូវលទ្ធភាពថ្មី អាចតភ្ជាប់រវាងឧស្សាហកម្មក្រៅស្រុកនិងក្នុងស្រុក ដើម្បីការរីកចម្រើន ទាំងអស់គ្នា៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តថ្នាក់ដឹកនាំសហព័ន្ធសហជីពឱ្យជួយផ្សព្វផ្សាយឱកាសការងារ សេវា ប.ស.ស. និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ
2026/08/13 05:30:15 pm        19
គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាង៧០០នាក់ និងរបួសរាប់រយនាក់ ត្រឹមតែ៦ខែដើមឆ្នាំនេះ
2026/08/13 05:26:49 pm        48
កម្ពុជាបើម្ពោធជាផ្លូវការពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី១០ ពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ភកម្ពុជាអន្តរជាតិលើកទី១០
2026/08/13 05:22:18 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តថ្នាក់ដឹកនាំសហព័ន្ធសហជីពឱ្យជួយផ្សព្វផ្សាយឱកាសការងារ សេវា ប.ស.ស. និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ

2026/08/13 05:30:15 pm
​គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាង៧០០នាក់ និងរបួសរាប់រយនាក់ ត្រឹមតែ៦ខែដើមឆ្នាំនេះ
2026/08/13 05:26:49 pm
​កម្ពុជាបើម្ពោធជាផ្លូវការពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី១០ ពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ភកម្ពុជាអន្តរជាតិលើកទី១០
2026/08/13 05:22:18 pm
​ទូរទស្សន៍៖ ប្រសិនបើការបិទច្រកសមុទ្រហ័រមូសបន្តយូរ សេដ្ឋកិច្ចអង់គ្លេសនៅឆ្នាំ ២០២៧ អាចមានកំណើនតិចតួចបំផុត
2026/08/13 05:17:49 pm
​ប្រទេសជាប់ឆ្នេរសមុទ្រកាសព្យែន ត្រូវតែទប់ស្កាត់ការប៉ុនប៉ងធ្វើឲ្យស្ថានការណ៍នៅសមុទ្រនេះកាន់តែតានតឹង
2026/08/13 05:15:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/13 04:28:50 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/13 08:22:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm