កម្ពុជាមានផែនការ​អភិវឌ្ឍអាកាសយានដ្ឋានសៀមរាបចាស់​ឱ្យក្លាយ​ជាមជ្ឈមណ្ឌល ទេសចរណ៍ នាពេលរាត្រី

2026/08/13 04:11:21 pm        183

ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង​ក្រុមហ៊ុន​វិនិយោគអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ(AIAI) កំពុង​ជំរុញការអភិវឌ្ឍន៍​គម្រោង​ ​“អច្ឆរិយៈអង្គរ - Miracle Angkor” នៅអាកាសយានដ្ឋានសៀមរាបចាស់ ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នាពេលរាត្រី។​

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) និង ​លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AIAI នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានជួបពិភាក្សាគ្នា​អំពីវឌ្ឍនភាពប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) និង ការស្តារលំហូរអ្នកដំណើរ និងការពង្រីកបណ្តាញហោះហើរ ព្រមទាំងរាយការណ៍អំពីវឌ្ឍនភាពសំណើគម្រោងការប្រើប្រាស់ទីតាំងអាកាសយានដ្ឋានសៀមរាបចាស់សម្រាប់គម្រោង “អច្ឆរិយៈអង្គរ - Miracle Angkor” ទេសចរណ៍នាពេលអនាគត។

ឯកឧត្តម ស៊ីន ចាន់​សិរីវុត្ថាអ្នក​នាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បានបញ្ជាក់ថា​ គម្រោង “អច្ឆរិយៈអង្គរ - Miracle Angkor” ត្រូវបានវិនិយោគដោយក្រុមហ៊ុន​ AIAI ដែលកំពុងសិក្សាទៅលើទីតាំងអាកាសយានដ្ឋានសៀមចាស់ ដែលមានផ្ទៃដីទំហំជាង ១៩៦.៣២ ហិកតា ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នាពេលរាត្រី។​ គម្រោងនេះ ក៏មាន​មជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ១៧,០០០ម៉ែត្រការ៉េ, សារមន្ទីរឌីជីថល និងការសម្តែងទេសចរណ៍បៃតងឥតកាបូន ដើម្បីប្រែក្លាយពីទេសចរណ៍ឆ្លងកាត់ (Transit) មកជាទេសចរណ៍ស្នាក់នៅ (Stayover) ដោយបន្ថែមការស្នាក់នៅ ១-២ យប់។

ឯកឧត្តម មានប្រសាសន៍៖ «គោលដៅរួមនៃគម្រោង គឺពង្រឹងការតភ្ជាប់ផ្លូវអាកាស ស្តារកំណើនអ្នកដំណើរ បង្កើនភាពទាក់ទាញរបស់សៀមរាប និងប្រែក្លាយការតភ្ជាប់អាកាសចរណ៍ទៅជាកម្លាំងចលករមួយសម្រាប់ទេសចរណ៍ ការវិនិយោគ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។

សូមបញ្ជាក់ សព្វថ្ងៃនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ត្រូវបានបិទលែងឱ្យមានការហោះហើរពាណិជ្ជកម្មទៀតហើយ ចាប់តាំងពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ រាល់ជើងហោះហើរទាំងអស់ត្រូវបានផ្ទេរទៅកាន់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI)៕ អត្ថបទ៖ ធូ វិរៈ

 

អត្ថបទដែលទាក់ទង

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តថ្នាក់ដឹកនាំសហព័ន្ធសហជីពឱ្យជួយផ្សព្វផ្សាយឱកាសការងារ សេវា ប.ស.ស. និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ
2026/08/13 05:30:15 pm        19
គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាង៧០០នាក់ និងរបួសរាប់រយនាក់ ត្រឹមតែ៦ខែដើមឆ្នាំនេះ
2026/08/13 05:26:49 pm        48
កម្ពុជាបើម្ពោធជាផ្លូវការពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី១០ ពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ភកម្ពុជាអន្តរជាតិលើកទី១០
2026/08/13 05:22:18 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តថ្នាក់ដឹកនាំសហព័ន្ធសហជីពឱ្យជួយផ្សព្វផ្សាយឱកាសការងារ សេវា ប.ស.ស. និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ

2026/08/13 05:30:15 pm
​គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាង៧០០នាក់ និងរបួសរាប់រយនាក់ ត្រឹមតែ៦ខែដើមឆ្នាំនេះ
2026/08/13 05:26:49 pm
​កម្ពុជាបើម្ពោធជាផ្លូវការពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី១០ ពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ភកម្ពុជាអន្តរជាតិលើកទី១០
2026/08/13 05:22:18 pm
​ទូរទស្សន៍៖ ប្រសិនបើការបិទច្រកសមុទ្រហ័រមូសបន្តយូរ សេដ្ឋកិច្ចអង់គ្លេសនៅឆ្នាំ ២០២៧ អាចមានកំណើនតិចតួចបំផុត
2026/08/13 05:17:49 pm
​ប្រទេសជាប់ឆ្នេរសមុទ្រកាសព្យែន ត្រូវតែទប់ស្កាត់ការប៉ុនប៉ងធ្វើឲ្យស្ថានការណ៍នៅសមុទ្រនេះកាន់តែតានតឹង
2026/08/13 05:15:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/13 04:28:50 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/13 08:22:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm