វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរបណ្តុះយុវជនក្រីក្រជិត ៣ពាន់នាក់ឱ្យមានជំនាញ ការងារ និងប្រាក់ចំណូល តាមរយៈកម្មវិធី TVET ១.៥លាន​នាក់របស់សម្តេចធិបតី

2026/08/13 04:49:12 pm        116

(សៀមរាប)៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១.៥លាននាក់ ​ធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យជិត ៣ពាន់មានជំនាញ ការងារ និងប្រាក់ចំណូលសមរម្យ។

យោងតាមរបាយការណ៍របស់វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ សិស្សដែលកំពុងទទួលការបណ្តុះបណ្តាលក្នុងកម្មវិធីនេះមានចំនួន ២,៩៧១នាក់ ក្នុងនោះស្រី ៨៦៣នាក់។ ក្នុងចំណោមសិស្សទាំងនេះ មានសិស្សចំនួន ១,២៧៧នាក់ ក្នុងនោះស្រី ៣៧៦នាក់ មានការងារធ្វើរួចហើយ ខណៈសិស្សចំនួន ៤២១នាក់ ស្រី ១៣៩នាក់ កំពុងចុះកម្មសិក្សា នៅតាមសហគ្រាស និងកន្លែងការងារពាក់ព័ន្ធនឹងជំនាញដែលខ្លួនបានសិក្សា។

ជាមួយគ្នានេះ សិស្សចំនួន ១,៧៩០នាក់ ក្នុងនោះស្រី ៥១៥នាក់ បានឆ្លងកាត់ការវាយតម្លៃបញ្ចប់ការសិក្សា ដែលជាដំណាក់កាលសំខាន់មួយក្នុងការបញ្ជាក់ពីសមត្ថភាព និងជំនាញដែលទទួលបានក្រោយការបណ្តុះបណ្តាល។

កម្មវិធីបណ្តុះបណ្តាលនេះ បានផ្តល់ឱកាសដល់យុវជនដែលមានបណ្ណសមធម៌ ឬបណ្ណសមធម៌គ្រួសារងាយរងហានិភ័យ ទទួលបានការសិក្សាដោយឥតគិតថ្លៃ ព្រមទាំងប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ការចំណាយក្នុងអំឡុងពេលសិក្សា។

នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ការបណ្តុះបណ្តាលត្រូវបានអនុវត្តលើជំនាញដែលមានតម្រូវការនៅក្នុងទីផ្សារការងារ ដោយរួមមានជំនាញ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ និងជួសជុលរថយន្ត, ការដំឡើងបណ្តាញបំពង់ទឹក, ការងារកំបោរ, សេវាកម្មកុំព្យូទ័រ, រចនាក្រាហ្វិកដោយកុំព្យូទ័រ, ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព, ការកែច្នៃបន្លែ និងផ្លែឈើ, ធុរកិច្ចភេសជ្ជៈ និងការផលិតនំ

ការបណ្តុះបណ្តាលជំនាញទាំងនេះ មានគោលបំណងពង្រឹងសមត្ថភាពយុវជនឱ្យមានជំនាញវិជ្ជាជីវៈពិតប្រាកដ ស្របតាមតម្រូវការទីផ្សារការងារ និងអាចយកចំណេះដឹងដែលទទួលបានទៅប្រកបមុខរបរ ឬចូលបម្រើការងារនៅតាមសហគ្រាស និងគ្រឹះស្ថាននានា។

តាមរយៈលទ្ធផលខាងលើបង្ហាញថា វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ​បានចូលរួមជាក់ស្តែងក្នុងការផ្តល់ឱកាសដល់យុវជន ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យទទួលបានជំនាញដោយឥតគិតថ្លៃ និងមានឱកាសឈានទៅរកការងារ និងប្រាក់ចំណូល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអប់រំបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា៕

អត្ថបទដែលទាក់ទង

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តថ្នាក់ដឹកនាំសហព័ន្ធសហជីពឱ្យជួយផ្សព្វផ្សាយឱកាសការងារ សេវា ប.ស.ស. និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ
2026/08/13 05:30:15 pm        88
គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាង៧០០នាក់ និងរបួសរាប់រយនាក់ ត្រឹមតែ៦ខែដើមឆ្នាំនេះ
2026/08/13 05:26:49 pm        164
កម្ពុជាបើម្ពោធជាផ្លូវការពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី១០ ពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ភកម្ពុជាអន្តរជាតិលើកទី១០
2026/08/13 05:22:18 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តថ្នាក់ដឹកនាំសហព័ន្ធសហជីពឱ្យជួយផ្សព្វផ្សាយឱកាសការងារ សេវា ប.ស.ស. និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ

2026/08/13 05:30:15 pm
​គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាង៧០០នាក់ និងរបួសរាប់រយនាក់ ត្រឹមតែ៦ខែដើមឆ្នាំនេះ
2026/08/13 05:26:49 pm
​កម្ពុជាបើម្ពោធជាផ្លូវការពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី១០ ពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ភកម្ពុជាអន្តរជាតិលើកទី១០
2026/08/13 05:22:18 pm
​ទូរទស្សន៍៖ ប្រសិនបើការបិទច្រកសមុទ្រហ័រមូសបន្តយូរ សេដ្ឋកិច្ចអង់គ្លេសនៅឆ្នាំ ២០២៧ អាចមានកំណើនតិចតួចបំផុត
2026/08/13 05:17:49 pm
​ប្រទេសជាប់ឆ្នេរសមុទ្រកាសព្យែន ត្រូវតែទប់ស្កាត់ការប៉ុនប៉ងធ្វើឲ្យស្ថានការណ៍នៅសមុទ្រនេះកាន់តែតានតឹង
2026/08/13 05:15:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/13 04:28:50 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/13 08:22:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm