វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នាំជំនាញកសិកម្មទៅដល់សហគមន៍ជួយប្រជាពលរដ្ឋ ជិត៧០០នាក់ បង្កើតមុខរបរ

2026/08/13 04:51:33 pm        197

(សៀមរាប)៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានចូលរួមអនុវត្តការអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាល តាមរយៈការចុះបណ្តុះបណ្តាលជំនាញកសិកម្មនៅតាមសហគមន៍ ដល់គ្រួសារ និងបងប្អូនរបស់អតីតពលករដែលបានត្រឡប់មកពីប្រទេសថៃវិញ ដោយជួយប្រជាពលរដ្ឋចំនួ ៦៦០នាក់បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល។

តាមរបាយការណ៍របស់វិទ្យាស្ថាន ការបណ្តុះបណ្តាលត្រូវបានផ្តោតលើជំនាញកសិកម្មដែលអាចអនុវត្តបាននៅតាមគ្រួសារ និងសហគមន៍ ដោយរួមមាន ការចិញ្ចឹមមាន់ ការដាំដំណាំបន្លែ និងការចិញ្ចឹមជ្រូក។ ក្នុងនោះ វគ្គបណ្តុះបណ្តាលស្តីពី ការចិញ្ចឹមមាន់ មានសិក្ខាកាមសរុប ៥០៣នាក់ ក្នុងនោះស្ត្រី ៤២៧នាក់ ខណៈវគ្គ ដំណាំបន្លែ មានសិក្ខាកាម ១០៦នាក់ ក្នុងនោះស្ត្រី ៨០នាក់។ ចំពោះវគ្គ ការចិញ្ចឹមជ្រូក របាយការណ៍បានបញ្ជាក់ថា មានសិក្ខាកាមចូលរួម ៥១នាក់ ក្នុងនោះស្ត្រី ៤៣នាក់។

ការចុះបណ្តុះបណ្តាលជំនាញនៅតាមសហគមន៍នេះ មានសារៈសំខាន់ក្នុងការផ្តល់ចំណេះដឹង និងជំនាញជាក់ស្តែងដល់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលមានសមាជិកជាអតីតពលករត្រឡប់មកពីប្រទេសថៃ ដើម្បីអាចយកចំណេះដឹងទៅអនុវត្តក្នុងការផលិតកសិកម្មនៅក្នុងមូលដ្ឋាន និងបង្កើតជាមុខរបរប្រចាំគ្រួសារ។

ជាមួយគ្នានេះ ការបណ្តុះបណ្តាលជំនាញកសិកម្មតាមសហគមន៍ ក៏ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពប្រជាពលរដ្ឋឱ្យអាចប្រើប្រាស់ធនធានដែលមានស្រាប់នៅក្នុងមូលដ្ឋាន ដើម្បីបង្កើនផលិតភាព និងបង្កើតប្រភពចំណូលបន្ថែម ជំនួសឱ្យការពឹងផ្អែកតែលើការងារនៅក្រៅប្រទេស។

ការចូលរួមរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ក្នុងការនាំយកការបណ្តុះបណ្តាលទៅដល់មូលដ្ឋាន និងសហគមន៍ បានបង្ហាញពីការបត់បែននៃការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ដោយមិនត្រឹមតែផ្តល់ការបណ្តុះបណ្តាលនៅក្នុងទីតាំងវិទ្យាស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំជំនាញទៅដល់ប្រជាពលរដ្ឋដែលត្រូវការជំនាញសម្រាប់ប្រកបមុខរបរនៅក្នុងមូលដ្ឋានផងដែរ៕

អត្ថបទដែលទាក់ទង

អាជ្ញាធរមូលដ្ឋាន ជំរុញផ្សព្វផ្សាយដល់ពលរដ្ឋឲ្យទៅចុះឈ្មោះថ្មី និងធ្វើជីវមាត្របញ្ជីឈ្មោះឡើងវិញ ត្រៀមសម្រាប់ការបោះឆ្នោត
2026/10/19 03:17:00 pm        1
វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
2026/10/19 01:49:34 pm        1
អ្នកនាំពាក្យ៖ ជាប្រទេសស្រឡាញ់តម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់
2026/10/19 01:48:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធរមូលដ្ឋាន ជំរុញផ្សព្វផ្សាយដល់ពលរដ្ឋឲ្យទៅចុះឈ្មោះថ្មី និងធ្វើជីវមាត្របញ្ជីឈ្មោះឡើងវិញ ត្រៀមសម្រាប់ការបោះឆ្នោត

2026/10/19 03:17:00 pm
​វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
2026/10/19 01:49:34 pm
​អ្នកនាំពាក្យ៖ ជាប្រទេសស្រឡាញ់តម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់
2026/10/19 01:48:03 pm
​សម្ដេចធិបតីជួបពិភាក្សាការងារជាមួយគណៈប្រតិភូចំនួនពីរក្រុម ដើម្បីពង្រឹងទំនាក់ទំនង និងទាក់ទាញវិនិយោគ
2026/10/19 01:44:16 pm
​ភូមិហ្រ្វង់កូហ្វូនី គ្រោងនឹងបើកការសាងសង់ នៅចុងសប្តាហ៍ក្រោយ
2026/10/19 01:29:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm