គណៈទន្តពេទ្យកម្ពុជា រម្លឹកគ្រូពេទ្យត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ដល់អតិថិជន ដើម្បីចៀសវាងការកើតមានបណ្តឹង

2026/08/13 04:55:30 pm        131

អគ្គលេខាធិកាគណៈទន្តពេទ្យកម្ពុជា បានដាក់ចេញនូវការណែនាំជាថ្មីដោយជំរុញឱ្យក្រុមគ្រូពេទ្យទាំងអស់បង្កើនការយកចិត្តទុកដាក់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងការគោរពដល់អ្នកមកទទួលសេវា ឬអតិថិជន ដោយបញ្ជាក់ថា «ចំណេះដឹង និងជំនាញ ត្រូវតែដើរទន្ទឹមនឹងសីលធម៌»។

ទន្តបណ្ឌិត ប្រាក់ វណ្ណី អគ្គលេខាធិកាគណៈទន្តពេទ្យកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទសមាគមទន្តពេទ្យសម្រាប់កុមារកម្ពុជា លើកទី១ កាលពីព្រឹកថ្ងៃទី១៣ សីហា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ថា កន្លងមកសង្កេតឃើញថា ការអនុវត្តក្រមសីលធម៌របស់ក្រុមគ្រូពេទ្យមិនបានគ្រប់ជ្រុងជ្រោយនៅឡើយទេ អញ្ចឹងក្នុងពេលនេះ មិនថាការព្យាបាលធ្មេញកុមារ មិនថាការព្យាបាលដោយ Implant ឬក៏មុខវិជ្ជាផ្សេងៗទៀតត្រូវតែគោរពក្រមសីលធម៌ ពីព្រោះសេចក្តីសុខរបស់មនុស្ស ត្រូវតែគោរពក្រមសីលធម៌។

ទន្តបណ្ឌិត ប្រាក់ វណ្ណី បានសង្កត់ធ្ងន់ទៀតថា ដោយសារកាន់ការងារខាងទទួលបណ្តឹង លោកយល់ឃើញថា ប្រសិនបើពេទ្យមិនគោរពសីលធម៌ទេ អតិថិជននឹងប្តឹង ហើយបើកាលណាមានបណ្តឹង បើសិនគណៈវិជ្ជាជីវៈសង្កេតឃើញថា ការងារខុសនឹងក្រមសីលធម៌ នោះនឹងជួបពិន័យ និងឈានទៅដល់ការបាត់បង់វិជ្ជាជីវៈតទៅទៀត។ លោកបានរម្លឹកបន្ថែមថា ទាំងគ្រូពេទ្យ និងទន្តពេទ្យទាំងអស់​ នៅពេលដែលចេញប្រកបវិជ្ជាជីវៈត្រូវតែគោរពក្រមសីលធម៌ជាចម្បង ពីព្រោះនេះជាកត្តាមួយដែលរួចផុតពីពាក្យបណ្តឹង។

ទាក់ទិនកម្មវិធីសន្និសីទសមាគមទន្តពេទ្យសម្រាប់កុមារកម្ពុជា លើកទី១នេះ ទន្តបណ្ឌិតឯកទេស យស់ ចាន់ថូ ប្រធានសមាគមទន្តពេទ្យសម្រាប់កុមារកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ធ្វើឡើងក្រោមប្រធានប្រធានបទ៖ “ដំណោះស្រាយបញ្ហាផ្សេងៗក្នុងវិស័យទន្តសាស្រ្តកុមារ” ក្នុងគោលបំណងផ្សព្វផ្សាយពីសារៈសំខាន់អត្ថប្រយោជន៍ក្នុងព្យាបាលធ្មេញកុមារ វិធីសាស្ត្រក្នុងការរៀបចំករណីពិបាកដោះស្រាយវិធីវិភាគ និងវាយតម្លៃធ្មេញព្រៃ ឬធ្មេញទឹកដោះ ជូនដល់សមាជិក សមាជិការ និងអ្នកចូលរួមទាំងអស់ក្នុងកម្មវិធីនេះ។ លោកសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាម នឹងទទួលបានចំណេះដឹង ចំណេះធ្វើ ព្រមទាំងបទពីសោធន៏ល្អៗពីវារគ្មិន ដើម្បីបន្តការងារវិស័យទន្តពេទ្យនេះ ប្រកបដោយវិជ្ជាជីវៈ និងមានប្រសិទ្ធិភាពខ្ពស់៕

អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តថ្នាក់ដឹកនាំសហព័ន្ធសហជីពឱ្យជួយផ្សព្វផ្សាយឱកាសការងារ សេវា ប.ស.ស. និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ
2026/08/13 05:30:15 pm        96
គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាង៧០០នាក់ និងរបួសរាប់រយនាក់ ត្រឹមតែ៦ខែដើមឆ្នាំនេះ
2026/08/13 05:26:49 pm        177
កម្ពុជាបើម្ពោធជាផ្លូវការពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី១០ ពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ភកម្ពុជាអន្តរជាតិលើកទី១០
2026/08/13 05:22:18 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរបញ្ចកោណចង់ដាក់ពង្រាយឡាស៊ែរ និងបច្ចេកវិទ្យាប្រឆាំងយាន​ដ្រូន​ផ្សេងទៀត នៅសហរដ្ឋអាមេរិក

2026/08/13 06:45:47 pm
​មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តថ្នាក់ដឹកនាំសហព័ន្ធសហជីពឱ្យជួយផ្សព្វផ្សាយឱកាសការងារ សេវា ប.ស.ស. និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ
2026/08/13 05:30:15 pm
​គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាង៧០០នាក់ និងរបួសរាប់រយនាក់ ត្រឹមតែ៦ខែដើមឆ្នាំនេះ
2026/08/13 05:26:49 pm
​កម្ពុជាបើម្ពោធជាផ្លូវការពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី១០ ពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ភកម្ពុជាអន្តរជាតិលើកទី១០
2026/08/13 05:22:18 pm
​ទូរទស្សន៍៖ ប្រសិនបើការបិទច្រកសមុទ្រហ័រមូសបន្តយូរ សេដ្ឋកិច្ចអង់គ្លេសនៅឆ្នាំ ២០២៧ អាចមានកំណើនតិចតួចបំផុត
2026/08/13 05:17:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/13 04:28:50 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/13 08:22:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm