បច្ចុប្បន្នដំរីអាស៊ីនៅក្នុងព្រៃកម្ពុជាមានចន្លោះពី ៤០០ ទៅ ៦០០ក្បាល ខណៈដំរីស្រុកមានជាង ៧០ ក្បាលប៉ុណ្ណោះ

2026/08/13 05:09:11 pm        240

ភ្នំពេញ៖បច្ចុប្បន្នដំរីអាស៊ីនៅក្នុងព្រៃកម្ពុជាត្រូវបានប៉ាន់ប្រមាណថាមានប្រមាណចន្លោះពី ៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ព្រៃធំៗ រួមមាន តំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ជាពិសេសខេត្តមណ្ឌលគិរី។ ចំណែកដំរីស្រុកនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណថាមានប្រមាណជាង៧០ក្បាលប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរ៉ាវត្តា បង្ហាញក្នុង «រាត្រីសមោសរដើម្បីអភិរក្សសត្វដំរី» កាលពីរាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ នៅរាធានីភ្នំពេញ។

​ក្នុងឱកាសនោះឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា តួលេខដំរីនៅកម្ពុជាទាំងនេះប្រាប់យើងពីរឿងពីរយ៉ាងក្នុងពេលតែមួយ។ ទី១-វាប្រាប់យើងថា ការអភិរក្សអាចផ្តល់លទ្ធផល ហើយយើងនៅមានក្តីសង្ឃឹម។

ទី២-វាក៏រំឭកយើងថា ក្តីសង្ឃឹមនេះនៅតែផុយស្រួយ ហើយត្រូវការការការពាររបស់យើង។ ការកើនឡើងនៃចំនួនដំរី មិនមែនជាហេតុផលឱ្យយើងបន្ធូរដៃនោះទេ។ ផ្ទុយទៅវិញ វាជាហេតុផលឱ្យយើងបន្តខិតខំកាន់តែខ្លាំង។ ព្រោះវាបង្ហាញយើងថា៖ នៅពេលមនុស្សការពារធម្មជាតិ ធម្មជាតិអាចស្តារខ្លួនឡើងវិញ។ នៅពេលយើង ផ្តល់ ទីជម្រកសុវត្ថិភាព និងពេលវេលាឱ្យដំរី ដំរីអាចរស់ និងបន្តពូជបាន។ នេះគឺជាសារដ៏មានសារៈសំខាន់មួយ៖ការអភិរក្សអាចផ្លាស់ប្តូរអនាគតបាន។

ឯកឧត្តមបានបន្តថា ហេតុអ្វីបានជាការរក្សាដំរីមានសារៈសំខាន់ដល់មនុស្សយើង? ពីទស្សនៈវិទ្យាសាស្ត្រ ដំរីត្រូវបានចាត់ទុកថាជា «វិស្វករនៃប្រព័ន្ធអេកូឡូស៊ី»។ ដោយសាររាងកាយធំ និងការធ្វើដំណើរចម្ងាយឆ្ងាយ ដំរីមានតួនាទីសំខាន់ក្នុងការរក្សាសុខភាព និងភាពចម្រុះនៃព្រៃឈើ។ នៅពេលដំរីធ្វើដំណើរ វាបង្កើតផ្លូវក្នុងព្រៃ ដែលអាចផ្តល់ប្រយោជន៍ដល់សត្វដទៃ។ នៅពេលដំរីបរិភោគផ្លែឈើ ហើយធ្វើដំណើរទៅទីឆ្ងាយ វាជួយរាយប៉ាយគ្រាប់ពូជ និងជួយឱ្យព្រៃបន្តកើតថ្មី។ វាជួយបង្កើតភាពចម្រុះនៃទីជម្រក និងរក្សាចលនាធម្មជាតិនៃប្រព័ន្ធអេកូឡូស៊ី។ ដូច្នេះ៖ ដំរីមិនត្រឹមតែរស់នៅក្នុងព្រៃទេ—ដំរីជួយឱ្យព្រៃរស់។

ឯកឧត្តមបញ្ជាក់ថា នៅពេលយើងការពារដំរី យើងក៏កំពុងការពារប្រភេទសត្វ និងរុក្ខជាតិជាច្រើនទៀតដែលរស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីដូចគ្នា។ ការពារដំរី គឺការពារព្រៃ។ ការពារព្រៃ គឺការពារជីវចម្រុះ។ ការពារព្រៃ គឺការពារដី និងទឹក។ ការពារព្រៃ គឺចូលរួមឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ហើយការពារធម្មជាតិ គឺការពារអនាគតរបស់មនុស្សយើងផ្ទាល់។ ដូច្នេះ ការអភិរក្សដំរី មិនមែនជារឿងរបស់ដំរីតែប៉ុណ្ណោះទេ។ វាជារឿងរបស់យើងទាំងអស់គ្នា។

ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងបញ្ជាក់ថាយើងឮថាកម្ពុជាមានដំរីព្រៃប្រមាណ ៤០០ ទៅ ៦០០ក្បាល យើងអាចគិតថា នេះជាចំនួនមិនតិចទេ។ ប៉ុន្តែសូមយើងគិតម្តងទៀត។ ៤០០ ទៅ ៦០០ក្បាល គឺសម្រាប់ប្រទេសទាំងមូល។ ចំណែកដំរីស្រុក មានប្រមាណត្រឹម ៧១ក្បាល។ ហើយដំរីគឺជាប្រភេទសត្វដែលបន្តពូជយឺត។ ដំរីញីមានរយៈពេលពពោះជិតពីរឆ្នាំ ហើយការចិញ្ចឹមកូនរហូតដល់អាចឯករាជ្យ ត្រូវការពេលវេលាជាច្រើនឆ្នាំ។ ដូច្នេះ៖ រាល់ដំរីមួយក្បាលមានតម្លៃ។ រាល់កំណើតគឺជាក្តីសង្ឃឹម។ ហើយរាល់ការបាត់បង់ គឺជាការបាត់បង់ដ៏ធំ។ យើងមិនត្រូវរង់ចាំដល់ពេលដំរីនៅសល់តិចបំផុត ទើបចាប់ផ្តើមការពារនោះទេ។ ពេលវេលាល្អបំផុតដើម្បីការពារដំរី គឺនៅពេលយើងនៅមានដំរីសម្រាប់ការពារ។ ហើយពេលវេលានោះ គឺថ្ងៃនេះ។

ឯកឧត្តមបានឱ្យដឹងថា រយៈពេលប្រមាណ ៥ឆ្នាំចុងក្រោយនេះ យើងបានឃើញកំណើតកូនដំរីស្រុកចំនួន ២ក្បាល។ ខណៈសម្រាប់ប្រទេសដែលមានដំរីស្រុកនៅសល់ប្រមាណ ៧០ក្បាល ដូចជាកម្ពុជានេះមិនមែនជារឿងតូចឡើយ ។ រាល់កំណើត គឺជាក្តីសង្ឃឹម។ រាល់ជីវិតថ្មី គឺជាអនាគតថ្មីមួយសម្រាប់ការអភិរក្ស៕

អត្ថបទដែលទាក់ទង

កម្ពុជា និងក្រូអាស៊ី ប្តេជ្ញាចិត្តរួមគ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​នៅ​ក្នុង​វេទិកា​ពហុភាគី​នានា
2026/10/20 04:33:25 pm        1
កម្ពុជា-ហ្វីលីពីន ប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងគាំទ្រយន្តការអាស៊ាន ដើម្បី​រួមចំណែកថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់
2026/10/20 03:11:35 pm        1
ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមកែការប្រឡងគ្រូមធ្យមសិក្សា ដើម្បី​អាចទាន់​ពេល​បើក​បវេសន​កាល​ឆ្នាំសិក្សាថ្មី
2026/10/20 02:57:36 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ដាក់ការស្តីបន្ទោសគោលនយោបាអាមេរិក សម្រាប់អសន្តិសុខ​ក្នុងតំបន់

2026/10/20 04:46:30 pm
​ចិនព្រមានពលរដ្ឋរបស់​ខ្លួនដែល​ធ្វើដំណើរទៅកាន់ថៃ អំពីហានិភ័យនៃការចាប់ជំរិត និងការឆបោក
2026/10/20 04:41:54 pm
​កូរ៉េខាងត្បូងបញ្ជាឱ្យឆ្លើយតបរាល់សកម្មភាពបង្កហេតុរបស់​កូរ៉េខាងជើងយ៉ាងម៉ឺងម៉ាត់ ខណៈព្រំដែនតានតឹង​
2026/10/20 04:40:57 pm
​ជប៉ុនបាញ់បង្ហោះយាន​បេស​កម្មដំបូងរបស់​ពិភពលោក ដើម្បីប្រមូលសំណាកពីព្រះចន្ទរបស់ភពអង្គារ
2026/10/20 04:39:47 pm
​កម្ពុជា និងក្រូអាស៊ី ប្តេជ្ញាចិត្តរួមគ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​នៅ​ក្នុង​វេទិកា​ពហុភាគី​នានា
2026/10/20 04:33:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/19 06:06:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/19 05:26:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/20 04:29:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm