មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តថ្នាក់ដឹកនាំសហព័ន្ធសហជីពឱ្យជួយផ្សព្វផ្សាយឱកាសការងារ សេវា ប.ស.ស. និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ

2026/08/13 05:30:15 pm        172

(ភ្នំពេញ)៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលប្រចាំខែសីហា ជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពជាង ១៥០រូប នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីក្តាប់ស្ថានភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពព្រមទាំងជំរុញការផ្សព្វផ្សាយឱកាសការងារ សេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ (OSH) នៅកន្លែងការងារ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធសហជីព និងភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយអំពីការបណ្ដុះបណ្ដាលជំនាញ ទៅដល់យុវជនដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីផ្ដល់ជាជម្រើសសម្រាប់ពួកគាត់ជ្រើសរើសរៀនជំនាញណាមួយដែលមានតម្រូវការនៅលើទីផ្សារការងារ ទទួលបានប្រាក់បៀវត្សខ្ពស់ ឬជាការប្រកបអាជីព វិជ្ជាជីវៈ ឬមុខរបរទៅថ្ងៃមុខដោយគួររៀនជំនាញណាមួយឱ្យត្រឹមត្រូវតាមរយៈការផ្សព្វផ្សាយរបស់ក្រសួងការងារពីការបណ្ដុះបណ្ដាលជំនាញ។

ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់លើការជួយជំរុញឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលទៅក្នុងប្រព័ន្ធវិញ ដើម្បីទទួលបានការប្រើប្រាស់សេវា ប.ស.ស. និងជួយលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ (OSH) ដើម្បីទប់ស្កាត់នូវហានិភ័យការងារ និងគ្រោះថ្នាក់ការងារ។ ក្នុងជំនួបនេះ សហជីពជាតួអង្គសំខាន់ក្នុងការជួយជំរុញ និងផ្សព្វផ្សាយអំពីសេវាសុខាភិបាល ដែលប្រើប្រាស់អត្ថប្រយោជន៍ ប.ស.ស. ឱ្យកាន់តែមានភាពងាយស្រួល ទប់ស្កាត់ការក្លែងបន្លំ ដោយការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលរបស់ ប.ស.ស. តាមរយៈការប្រើប្រាស់ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. នៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ធ្វើឱ្យមានភាពឆាប់រហ័ស កាត់បន្ថយការរង់ចាំការកំណត់អត្តសញ្ញាណជាសមាជិក ប.ស.ស. ​និងការចូលប្រើប្រាស់សេវា។

ទន្ទឹមនេះ ឯកឧត្តមក៏បានអំពាវនាវឱ្យសហជីពបន្តសហការជាមួយម្ចាស់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដោយប្រកាន់ខ្ជាប់នូវភាពជាដៃគូ ការគោរពច្បាប់ និងការទទួលខុសត្រូវរួម ជំរុញការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ធានាឱ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារជាចាំបាច់សម្រាប់សុខភាពអនាម័យ និងសុវត្ថិភាពចំពោះបងប្អូនកម្មករនិយោជិតដែលធ្វើការនៅក្នុងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ បញ្ចៀសនូវហានិភ័យការងារ និងគ្រោះថ្នាក់ការងារ។ ព្រមទាំងជំរុញឱ្យសហព័ន្ធសហជីពសិក្សា និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងដើរឱ្យទាន់បរិវត្តកម្មឌីជីថល។

ជាចុងក្រោយ ឯកឧត្តមបានផ្ដល់អនុសាសន៍ណែនាំឱ្យសហព័ន្ធសហជីពបន្តពង្រឹងកិច្ចសហការជាមួយក្រសួង និងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ក្នុងការរាយការណ៍បញ្ហាប្រឈម និងភាពមិនប្រក្រតីនៅកន្លែងធ្វើការ និងរួមគ្នាស្វែងរកដំណោះស្រាយប្រកបដោយស្មារតីស្ថាបនា ក្នុងទិសដៅបញ្ចៀសវិវាទការងារធ្ងន់ធ្ងរ រក្សាស្ថិរភាពសង្គម និងបរិយាកាសវិនិយោគ។ ថ្នាក់ដឹកនាំសហព័ន្ធសហជីពបានប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត និងនិយោជក ព្រមទាំងគាំទ្រការអភិវឌ្ឍវិស័យការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕


អត្ថបទដែលទាក់ទង

គណៈកម្មការជំនាញរដ្ឋសភា ពិនិត្យ និងពិភាក្សា​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រងរដ្ឋបាលឃុំ សង្កាត់ ជាមួយតំណាងរាជរដ្ឋាភិបាល
2026/08/14 03:36:38 pm        68
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញទទួលព្រះរាជទ្រព្យដ៏ខ្ពស់ខ្ពស់បំផុតពី «ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី»
2026/08/14 02:48:20 pm        122
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រ ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា
2026/08/14 02:33:54 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មការជំនាញរដ្ឋសភា ពិនិត្យ និងពិភាក្សា​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រងរដ្ឋបាលឃុំ សង្កាត់ ជាមួយតំណាងរាជរដ្ឋាភិបាល

2026/08/14 03:36:38 pm
​ទីភ្នាក់ងារចារកម្មអាមេរិក៖ អ៊ុយក្រែនត្រូវការពេលយ៉ាងតិចមួយឆ្នាំ ដើម្បីជួសជុលរោងចក្រអគ្គិសនីដែលរងការខូចខាត
2026/08/14 03:35:38 pm
​អ្នកជំនាញ៖ អ៊ុយក្រែនស្វះស្វែងរកការផ្អាកវាយប្រហារលើគោលដៅស៊ីវិលនៅសមុទ្រខ្មៅ
2026/08/14 03:33:28 pm
​ប្រទេសចំនួន ១៣ ចូលរួមសម្ព័ន្ធភាពការពារដែនសមុទ្រពហុជាតិ ដើម្បីធានាសន្តិសុខនៅច្រកសមុទ្រBab el-Mandeb
2026/08/14 03:31:00 pm
​អង្គការឃ្លាំមើលសិទ្ធិមនុស្សអំពាវនាវឲ្យUN រក្សាកងកម្លាំងរក្សាសន្តិភាពនៅក្នុងប្រទេសលីបង់
2026/08/14 03:24:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm