ព្រះសីហនុ៖ មន្ទីរទេសចរណ៍ និងគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ ក្រុមការងារបច្ចេកទេស ទេសចរណ៍ បាននិងកំពុងរៀបចំផែនការទីផ្សារទេសចរណ៍ចម្រុះ និងបង្កើតនូវយន្តការទីផ្សារ និងសកម្មភាពអាទិភាពផ្សេងៗ រួមមាន៖ កម្មវិធីពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរ ក្រោមប្រធានបទ "គាំទ្រម្ហូបខ្មែរ ថែរក្សាវប្បធម៌ជាតិ" ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅទីលានតេជោ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ។
លោក តាំង សុចិត្ដគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ បានឱ្យដឹងថា គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ ក្រុមការងារបច្ចេកទេសទេសចរណ៍ បាននិងកំពុងរៀបចំផែនការទីផ្សារទេសចរណ៍ចម្រុះ និងបង្កើតនូវយន្តការទីផ្សារ និងសកម្មភាពផ្សេងៗ ដើម្បីបង្កើតផលិតផលទេសចរណ៍សម្បូរបែប តាមរយៈការបង្កើតព្រឹត្ដិការណ៍ទេសចរណ៍ផ្សេងៗ ដូចជាកម្មវិធីពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរ ក្រោមប្រធានបទ "គាំទ្រម្ហូបខ្មែរ ថែរក្សាវប្បធម៌ជាតិ"។
សូមបញ្ជាក់ថា នៅមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ កាលពីពេលថ្មីៗនេះ បាន រៀបចំកិច្ចប្រជុំផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវ សៀវភៅផែនការទីផ្សារទេសចរណ៍ ខេត្តព្រះសីហនុ ២០២១-២០២៥ ដែលនឹងក្លាយជាត្រីវិស័យដីមានសារៈសំខាន់ សម្រាប់ការចង្អុលបង្ហាញអំពីក្របខ័ណ្ឌទីផ្សារ និងការផ្សព្វផ្សាយ ធនធានសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ ក្នុងការ រួមចំណែកស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញ៕អត្ថបទ៖ គង់ ប៊ុនថា