មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលបច្ចេកវិទ្យាទំនើបៗ ដើម្បីកម្ពុជាប្រកួតប្រជែងទីផ្សារសកល

2026/08/13 06:52:17 pm        453

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបៗ ស្វ័យប្រវត្តិកម្ម និងដំណោះស្រាយព្រឹត្តិកម្មឆ្លាតវៃ ជាពិសេសព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តនៅកម្ពុជា សម្រាប់កម្ពុជាឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែក លើគុណភាព និងស្តង់ដារ។

ឯកឧត្តម អ៊ុ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងក្នុងពិធីសម្ពោធជាផ្លូវការ ពិព័រណ៍ឧស្សាហកម្មគ្រឿង យន្តកម្ពុជាអន្តរជាតិ, ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់​ និងវាយនភណ្ឌអន្តរជាតិ, ពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ភកម្ពុជាអន្តរជាតិ លើកទី១០ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះថា វត្តមាននៃបច្ចេកវិទ្យានៅកម្ពុជានៅពេលនេះ នឹង ផ្តល់នូវដំណោះស្រាយជាក់ស្តែងដល់ម្ចាស់រោងចក្រ សហគ្រាសកម្ពុជា ក្នុងការកែលម្អប្រសិទ្ធភាពផលិតកម្ម ការធ្វើឲ្យប្រសើរឡើងនូវ ដំណើរការផលិត និងការគាំទ្រដល់ការអភិវឌ្ឍរោងចក្រនាពេលអនាគត។ ជារួមព្រឹត្តិការណ៍នេះ គឺបានឆ្លុះបញ្ចាំងពីសហថាមពល យ៉ាងរឹងមាំរវាងរដ្ឋ និងវិស័យឯកជន ក្នុងការលើកកម្ពស់ខ្សែច្រវាក់តម្លៃឧស្សាហកម្ម ការបង្កើតភាពប្រកួតប្រជែង និងការធ្វើពិពិធកម្ម សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពធន់ និងចីរភាព។

ឯកឧត្តមបន្តថា ភាពធន់នៃសេដ្ឋកិច្ចជាតិ និងភាពជោគជ័យនៃគោលនយោបាយលើការបើកទីផ្សារថ្មី ទន្ទឹមនឹងការរក្សា ទីផ្សារចាស់ និងការធ្វើពិពិធកម្មទីផ្សារផលិតផលកម្ពុជា បានធ្វើឱ្យកំណើនដ៏រឹងមាំ ដែលកើតឡើងស្របពេលដែលមានសារសំខាន់ បំផុត ខណៈពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួនជាយុទ្ធសាស្ត្រ ដើម្បីចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅ ឆ្នាំ២០២៩ ខាងមុខ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងផងដែរថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ គឺជា វេទិកាដ៏មានតម្លៃសម្រាប់ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មនៅកម្ពុជា ជាពិសេសលើវិស័យសំខាន់ៗដូចជា គ្រឿង យន្ត សម្លៀកបំពាក់ និងវាយនភណ្ឌ ផ្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងការបោះពុម្ព ដែលសុទ្ធតែមានតួនាទីសំខាន់ក្នុងសកម្មភាព ផលិតកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។      អ្នកឧកញ៉ាជឿជាក់ថា ពិព័រណ៍នេះនឹងក្លាយជាឱកាសដ៏ល្អសម្រាប់ធុរជន និងវិនិយោគិន ក្នុងការស្វែងរកឱកាសវិនិយោគ បង្កើតកិច្ចសហប្រតិបត្តិការ ពង្រឹងទំនាក់ទំនងអាជីវកម្ម និងពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់ ហើយនឹងជួយ ឲ្យវិស័យឧស្សាហកម្មកម្ពុជា កាន់តែមានសមត្ថភាពប្រកួតប្រជែង និងមានភាពរឹងមាំបន្ថែមទៀត។

អ្នកឧកញ៉ាលើកទឹកចិត្តដល់សមាជិក-សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុន សហគ្រាស ធុរជន និងភាគីពាក់ព័ន្ធ ទាំងអស់ សូមចូលរួមប្រើប្រាស់ឱកាសដ៏មានតម្លៃនេះ ដើម្បីស្វែងរកដៃគូអាជីវកម្មថ្មីៗ និងបទពិសោធន៍ថ្មីៗ ព្រមទាំងស្វែងរកទីផ្សារ ថ្មីៗ សម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួននាពេលបច្ចុប្បន្ននិងអនាគត។ សភាពាណិជ្ជកម្មកម្ពុជា ដែលជាតំណាងវិស័យឯកជន តែងតែ ការពារផលប្រយោជន៍ស្របច្បាប់របស់វិស័យឯកជន ព្រមទាំងជាស្ពានរវាងវិស័យឯកជន និងរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងការវិនិយោគនៅកម្ពុជា៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

សមត្ថកិច្ចពិន័យយានយន្តលើ្មសជាង ១ម៉ឺនគ្រឿង និងដកពិន្ទុបណ្ណបើកបរជាង ១ម៉ឺនពិន្ទុ ក្នុងឆមាសទី១ ឆ្នាំ២០២៦
2026/08/14 11:39:06 am        60
សមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ១៦ ប្រទេស អនុម័ត «សេចក្តីថ្លែងការណ៍រួមភ្នំពេញ» ជំរុញសមធម៌ សុខាភិបាលក្នុងយុគសម័យ AI និងការប្រែប្រួលអាកាសធាតុ
2026/08/14 11:15:55 am        99
កម្ពុជាទទួលបានគម្រោងវិនិយោគ ៣៣ ទុនវិនិយោគ ៥២៥លានដុល្លារអាមេរិកក្នុងខែកក្កដា
2026/08/14 11:11:44 am        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ុយក្រែនវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី ខណៈភាគីជម្លោះទាំងពីរបាញ់ផ្លោងដាក់គ្នាសម្លាប់មនុស្ស២នាក់

2026/08/14 11:45:05 am
​សមត្ថកិច្ចពិន័យយានយន្តលើ្មសជាង ១ម៉ឺនគ្រឿង និងដកពិន្ទុបណ្ណបើកបរជាង ១ម៉ឺនពិន្ទុ ក្នុងឆមាសទី១ ឆ្នាំ២០២៦
2026/08/14 11:39:06 am
​លោក Trump ប្រកាសពន្ធរហូតដល់ ១០០ ភាគរយលើយានដ្រូនដែលនាំចូលសហរដ្ឋអាមេរិក
2026/08/14 11:32:08 am
​ភ្នំពេញក្រោន ចេញទៅប្រកួតពានរង្វាន់ Pre-Season នៅម៉ាឡេស៊ី ដែលមាន ៤ប្រទេសចូលរួម
2026/08/14 11:17:40 am
​សមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ១៦ ប្រទេស អនុម័ត «សេចក្តីថ្លែងការណ៍រួមភ្នំពេញ» ជំរុញសមធម៌ សុខាភិបាលក្នុងយុគសម័យ AI និងការប្រែប្រួលអាកាសធាតុ
2026/08/14 11:15:55 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm