ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសថា រយៈពេល២ថ្ងៃជាប់ៗគ្នានេះ (០៨-០៩ ខែឧសភា) កម្ពុជារកមិនឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩នោះទេ ហើយក៏គ្មានករណីស្លាប់ថ្មីដែរ។
ក្រសួងសុខាភិបាលប្រកាសរកមិនឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ទេ ខណៈដែលករណីជាសះស្បើយមានចំនួន១នាក់ ហើយក៏គ្មានករណីស្លាប់ថ្មីដែរនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ។
គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.២៦២នាក់ ,ជាសះស្បើយសរុបចំនួន ១៣៣.១៨២នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។
