កងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រកាសស្វែងរកឈ្មោះ ប៉េង ជីវ៉ា ដែលគ្រងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់

2026/08/14 07:49:13 am        344

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសស្វែងរកបុគ្គលម្នាក់ដែលមានឈ្មោះ ប៉េង ជីវ៉ា មានភិនភាគដូចរូបភាព ដោយអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាក់ថា បុគ្គល ប៉េង ជីវ៉ា ពុំមានឈ្មោះក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថឡើយ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអំពាវនាវឱ្យសាធារណជន និងអ្នកសារព័ត៌មានជួយផ្តល់ព័ត៌មានបន្ថែមដល់កងរាជអាវុធហត្ថ ដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមនីតិវិធី។

ការប្រកាសរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមថា បុគ្គលឈ្មោះ ប៉េង ជីវ៉ា រស់នៅភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ពុំមានមុខរបរ និងតួនាទីអ្វីឱ្យពិតប្រាកដនោះទេ តែបុគ្គល ប៉េង ជីវ៉ា នេះ បានប្រើប្រាស់ឯកសណ្ឋានយោធា ឯកសណ្ឋានកងរាជអាវុធហត្ថ និងយកឈ្មោះថ្នាក់ដឹកនាំទៅប្រើ ដើម្បីឱ្យគេជឿទុកចិត្តថា ខ្លួនគេ គឺជាអ្នកធ្វើការពិតប្រាកដ តែតាមពិតជាល្បិចបោកប្រាស់របស់បុគ្គលឈ្មោះ ប៉េង ជីវ៉ា ដើម្បីផលប្រយោជន៍ និងធ្វើឱ្យមានប្រជាពលរដ្ឋរងគ្រោះ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

 

អត្ថបទដែលទាក់ទង

សមត្ថកិច្ចពិន័យយានយន្តលើ្មសជាង ១ម៉ឺនគ្រឿង និងដកពិន្ទុបណ្ណបើកបរជាង ១ម៉ឺនពិន្ទុ ក្នុងឆមាសទី១ ឆ្នាំ២០២៦
2026/08/14 11:39:06 am        35
សមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ១៦ ប្រទេស អនុម័ត «សេចក្តីថ្លែងការណ៍រួមភ្នំពេញ» ជំរុញសមធម៌ សុខាភិបាលក្នុងយុគសម័យ AI និងការប្រែប្រួលអាកាសធាតុ
2026/08/14 11:15:55 am        91
កម្ពុជាទទួលបានគម្រោងវិនិយោគ ៣៣ ទុនវិនិយោគ ៥២៥លានដុល្លារអាមេរិកក្នុងខែកក្កដា
2026/08/14 11:11:44 am        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមត្ថកិច្ចពិន័យយានយន្តលើ្មសជាង ១ម៉ឺនគ្រឿង និងដកពិន្ទុបណ្ណបើកបរជាង ១ម៉ឺនពិន្ទុ ក្នុងឆមាសទី១ ឆ្នាំ២០២៦

2026/08/14 11:39:06 am
​លោក Trump ប្រកាសពន្ធរហូតដល់ ១០០ ភាគរយលើយានដ្រូនដែលនាំចូលសហរដ្ឋអាមេរិក
2026/08/14 11:32:08 am
​ភ្នំពេញក្រោន ចេញទៅប្រកួតពានរង្វាន់ Pre-Season នៅម៉ាឡេស៊ី ដែលមាន ៤ប្រទេសចូលរួម
2026/08/14 11:17:40 am
​សមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ១៦ ប្រទេស អនុម័ត «សេចក្តីថ្លែងការណ៍រួមភ្នំពេញ» ជំរុញសមធម៌ សុខាភិបាលក្នុងយុគសម័យ AI និងការប្រែប្រួលអាកាសធាតុ
2026/08/14 11:15:55 am
​កម្ពុជាទទួលបានគម្រោងវិនិយោគ ៣៣ ទុនវិនិយោគ ៥២៥លានដុល្លារអាមេរិកក្នុងខែកក្កដា
2026/08/14 11:11:44 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm