CPL ចាត់ទុកសិក្ខាសាលាបាល់ទាត់អាជីព AFC ជាឱកាសមាសសម្រាប់ការអភិវឌ្ឍ និងពង្រឹង​ការអនុវត្ត​អាជ្ញាបណ្ណក្លិបនៅកម្ពុជា

2026/08/14 10:18:04 am        96

ថ្នាក់ដឹកនាំ និងសមាជិកក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) ៣រូប ដឹកនាំដោយនាយកគ្រប់គ្រងទូទៅលោក Peter Koo បានបញ្ចប់ការចូលរួមសិក្ខាសាលាបាល់ទាត់អាជីព សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC ឆ្នាំ២០២៦ (AFC Professional Football Seminar 2026) ដោយជោគជ័យ ក្រោយដំណើរការរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សិក្ខាសាលានេះ រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ដោយមានការចូលរួមពីអ្នកជំនាញ និងវាគ្មិនមកពីស្ថាប័នបាល់ទាត់អន្តរជាតិ ដូចជា FIFA, UEFA, Concacaf, AFC និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដែលបានចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យបាល់ទាត់អាជីព។

គោលបំណងសំខាន់ នៃសិក្ខាសាលានេះដែរ ផ្តោតលើអាជ្ញាបណ្ណក្លិបបាល់ទាត់ (Club Licensing), ការប្រកួតប្រជែងក្លិបរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC Club Competitions) ព្រមទាំងស្តង់ដារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋាន ដើម្បីពង្រឹងការអនុវត្ត និងការអភិវឌ្ឍបាល់ទាត់អាជីពនៅក្នុងតំបន់អាស៊ី។

ឆ្លងកាត់ការសិក្សារយៈពេល ៣ថ្ងៃ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានចាត់ទុកសិក្ខាសាលានេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ក្រុមហ៊ុន ក្នុងការផ្លាស់ប្តូរចំណេះដឹង ទទួលបានបទពិសោធន៍ថ្មីៗ និងពង្រឹងការអនុវត្តការងារអាជ្ញាបណ្ណក្លិប ដើម្បីរួមចំណែកដល់ការអភិវឌ្ឍបាល់ទាត់អាជីពនៅកម្ពុជា និងក្នុងតំបន់អាស៊ី៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

PSG ឈ្នះ UEFA Super Cup ជាថ្មី ក្រោយយកឈ្នះ Aston Villa ២-១
2026/08/13 03:25:10 pm        182
Messi មិនប្រាកដថាបន្តអាជីពបាល់ទាត់បានយូរប៉ុណ្ណាបន្ទាប់ពីមរណភាពឪពុក ខណៈ Ronaldo និង Beckham ផ្ញើសាររំលែងទុក្ខ
2026/08/13 02:51:19 pm        188
Chelsea កំណត់ថ្ងៃសុក្រ ជាថ្ងៃផុតកំណត់សម្រាប់ការដាក់សំណើ £120 លាន សម្រាប់ Enzo Fernandez
2026/08/13 02:16:36 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងពាណិជ្ជកម្ម បន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ បន្ថែមទៀត

2026/08/14 10:52:01 am
​មន្រ្ដីជំនាញក្រសួងឧស្សាហកម្ម៖ កម្មសិទ្ធិបញ្ញាជាមូលដ្ឋានគ្រឹះបង្កើនទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគ
2026/08/14 10:43:37 am
​វិចារណកថា៖ ខ្យល់ក្នុងខ្លួនខ្ញុំបានមកពីភពផែនដី «គ្រប់ដង្ហើមចេញចូល​គឺជាជំនួប​រវាង​ជីវិត​របស់ខ្ញុំ និងពិភពនៃជីវិតជុំវិញខ្លួន»
2026/08/14 10:41:26 am
​កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទតុលាការតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម ឡាវ លើកទី៨
2026/08/14 10:33:04 am
​ប្រជាជនប៉ាឡេស្ទីនត្រូវបានប្រាប់ឱ្យចាកចេញពីផ្ទះក្នុងភូមិដែលអ្នកតាំងលំនៅអ៊ីស្រាអែលបានឡោមព័ទ្ធផ្ទះ
2026/08/14 10:18:59 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm