តុលាការកំពូលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាត-ឡាវ» លើកទី៨ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យតុលាការ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន។
ភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលនៃព្រះ រាជាណាចក្រកម្ពុជា។
ភាគីវៀតណាមដឹកនាំដោតឯកឧត្តម ង្វៀន វ៉ាន់ក្វាង ប្រធានតុលាការប្រជាជនកំពូលនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម និងភាគីឡាវដឹកនាំដោយឯកឧត្តម ផាវី ស៊ីបួលីផា ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលបានមានប្រសាសន៍ថា សន្និសិទ្ធតុលាការ តាមខេត្តជាប់រំដែនកម្ពុជាឡាវនិងវៀតណាមបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នានិងអនុវត្តសេចក្តីប្រកាសរួមលើកទី 7 ពង្រឹងកិច្ចសហប្រតិបត្តិការរបស់តុលាការតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាវៀតណាមឡាវនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាការជួញដូរសត្វព្រៃនិងបទល្មើសឆ្លងដែនផ្សេងៗទៀត។
សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាត-ឡាវ» លើកទី៨ មានកិច្ចប្រជុំចំនួន ៥ វគ្គ ដោយវគ្គទី១ ស្តីអំពីលទ្ធផលនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមនៃសន្និសីទលើកទី៧ ឆ្នាំ២០២៤ វគ្គទី ២ ស្តីអំពីការចែករំលែកបទពិសោធន៍នៃការបង្ក្រាប និងការបង្ការការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការជំនុំជម្រះលើសំណុំរឿងក្តី វគ្គទី៣ ស្តីអំពីការចែករំលែកបទពិសោធន៍នៃការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធិភាពនៃការដោះស្រាយវិវាទរដ្ឋប្បវេណី និងពាណិជ្ជកម្មឆ្លងដែន វគ្គទី៤ ស្តីអំពីការចែករំលែកបទពិសោធន៍នៃការជំនុំជម្រះសំណុំរឿងគ្រឿងញៀន និងវគ្គទី៥ ការចុះហត្ថលេខាលើសេចក្តីប្រកាសរួមលើកទី៨៕





