សមត្ថកិច្ចពិន័យយានយន្តលើ្មសជាង ១ម៉ឺនគ្រឿង និងដកពិន្ទុបណ្ណបើកបរជាង ១ម៉ឺនពិន្ទុ ក្នុងឆមាសទី១ ឆ្នាំ២០២៦

2026/08/14 11:39:06 am        128

ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានផាកពិន័យយានយន្តល្មើសច្បាប់សរុបចំនួន ១៤.៨៦៧គ្រឿង នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញផ្សាយក្នុងកិច្ចប្រជុំ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ កាលពីថ្ងៃទី១១ ខែសីហាកន្លងទៅនេះ។

បើតាមរបាយការណ៍ ក្នុងចំណោមនោះ ទោចក្រយានយន្ត ឬម៉ូតូ និងត្រីចក្រយានយន្ត មាន ៩.៣៤៤គ្រឿង ភាគច្រើនល្មើសដោយសារមិនពាក់មួកសុវត្ថិភាព៦៣ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង២៣ភាគរយ មិនគោរពសញ្ញា១៣ភាគរយ និងគ្មានផ្លាកលេខសម្គាល់១ភាគរយ។ ចំណែករថយន្តមាន៥.៥២៣គ្រឿង ក្នុងនោះរថយន្តធុនធ្ងន់៧០គ្រឿង ខណៈអត្រាល្មើស មានជាអាទិ៍ បើកបរលើសល្បឿនកំណត់ ៤៧ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង ៣៤ភាគរយ មិនគោរពសញ្ញាចរាចរណ៍១២ភាគរយ គ្មានបណ្ណបើកបរ ៥ភាគរយ និងគ្មានផ្លាកលេខសម្គាល់ ២ភាគរយ។

ក្រៅពីការផាកពិន័យនៅនឹងកន្លែង សមត្ថកិច្ចក៏បានដកពិន្ទុបណ្ណបើកបរ និងពិន័យតាមរយៈឧបករណ៍បច្ចេកទេសសរុប ១៥.២១០នាក់ ក្នុងនោះមានស្ត្រី ២.២២៦នាក់។ ការដកពិន្ទុទាំងនោះរួមមាន ដកពិន្ទុ ៣៩៥ពិន្ទុលើអ្នកបើកម៉ូតូល្មើសចំនួន ៩.៤៦៧គ្រឿង ដកពិន្ទុ ១០.៤១០ពិន្ទុលើអ្នកបើកបររថយន្តធុនស្រាលចំនួន៥.៦៣២គ្រឿង និងដកពិន្ទុ៨៧ពិន្ទុ លើអ្នកបើកបររថយន្តធុនធ្ងន់ចំនួន១១១គ្រឿង។ ដល់ចំនួនកំណត់មួយ សមត្ថកិច្ចនិងដកហូតបណ្ណបើកបរទាំងនោះតែម្ដង។

សូមបញ្ជាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១.២៧៩លើក បណ្ដាលឱ្យមនុស្សស្លាប់ ៧៧៣នាក់ និងរបួសធ្ងន់ ស្រាលសរុប ១.៩៤៤នាក់។ សម្រាប់មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន បើកបរលើសល្បឿនកំណត់ ៤៦ភាគរយ មិនគោរពសិទ្ធិអាទិភាព ២២ភាគរយ មិនប្រកាន់ស្ដាំ ១២ភាគរយ ប្រជែងគ្រោះថ្នាក់៧ភាគរយ បត់មិនប្រយត្ន៦ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង ៤ភាគរយ មិនគោរពសញ្ញាចរាចរណ៍២ភាគរយ និងកត្តាយានយន្ត១ភាគរយ៕

 

អត្ថបទដែលទាក់ទង

សមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ១៦ ប្រទេស អនុម័ត «សេចក្តីថ្លែងការណ៍រួមភ្នំពេញ» ជំរុញសមធម៌ សុខាភិបាលក្នុងយុគសម័យ AI និងការប្រែប្រួលអាកាសធាតុ
2026/08/14 11:15:55 am        120
កម្ពុជាទទួលបានគម្រោងវិនិយោគ ៣៣ ទុនវិនិយោគ ៥២៥លានដុល្លារអាមេរិកក្នុងខែកក្កដា
2026/08/14 11:11:44 am        127
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់ឱកាសឱ្យសិស្សស្គាល់រោងជាង ឧបករណ៍ទំនើប និងការងារជាក់ស្តែង
2026/08/14 11:05:14 am        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានមនុស្សស្លាប់ និងមនុស្សរាប់ពាន់នាក់ជាប់គាំងនៅអាកាសយានដ្ឋានអន្តរជាតិ ប្រទេសជប៉ុន

2026/08/14 12:06:50 pm
​តម្លៃប្រេងកើនឡើងបន្តិចវិញ ក្រោយការគំរាមរក្សាការបិទផ្លូវដោយកងទ័ពជើងទឹកអាមេរិកប្រឆាំងអ៊ីរ៉ង់
2026/08/14 12:04:29 pm
​រុស្ស៊ី ទាមទារឱ្យមានការដកចេញការបិទផ្លូវសមុទ្រ និងដីគោករបស់ប្រទេសយេម៉ែន
2026/08/14 12:02:40 pm
​លោក Jared Kushner នឹងទៅកាន់អ៊ីស្រាអែល និងអេហ្ស៊ីបសប្តាហ៍ក្រោយ ដើម្បីពិភាក្សាពីផែនការសន្តិភាពហ្កាហ្សា
2026/08/14 11:54:12 am
​សហរដ្ឋអាមេរិក ប៉ាណាម៉ា និងដៃគូក្នុងតំបន់ បញ្ចប់សមយុទ្ធការពារព្រែកជីកពហុជាតិសាសន៍
2026/08/14 11:52:16 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm