ខ្សែប្រយុទ្ធស្លាបសញ្ជាតិបែលហ្សិក Jeremy Doku បានចុះកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំ ជាមួយ Manchester City ដែលនឹងធ្វើឱ្យរូបគេស្នាក់នៅក្លិបរហូតដល់ឆ្នាំ ២០៣១។
Doku បាននិយាយថា គេមានអារម្មណ៍សុខស្រួលនៅ Man City ហើយកំពុងទន្ទឹងរង់ចាំធ្វើការជាមួយគ្រូបង្វឹកថ្មី Enzo Maresca ដែលផ្តោតខ្លាំងលើការប្រើប្រាស់ខ្សែប្រយុទ្ធស្លាប។
Doku បានសរសើររបៀបដឹកនាំរបស់ Maresca ថា ជារបៀបលេងដែលកីឡាករក្នុងក្រុមចូលចិត្ត។
កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានចូលរួមជាមួយ Manchester City ពី Rennes ក្នុងឆ្នាំ ២០២៣ ហើយបានក្លាយជាខ្សែប្រយុទ្ធស្លាបដ៏សំខាន់ម្នាក់របស់ក្រុម ដោយបង្ហាញខ្លួនសរុបបាន ៨៨ ប្រកួតរកបាន ១១ គ្រាប់ឈ្នះជើងឯក Premier League, FA Cup, EFL Cup, FA Community Shield និង FIFA Club World Cup។
សម្រាប់ Maresca ការរក្សា Doku រហូតដល់ឆ្នាំ ២០៣១ គឺជាកិច្ចការសំខាន់មួយរបស់លោក ក្នុងដំណើរដឹកនាំManchester City រដូវកាលដំបូង៕


