សៀវភៅកំណត់ត្រាពិភពលោក Guinness World Records បានបញ្ជាក់ថា Erling Haaland ជាម្ចាស់កំណត់ត្រាពិភពលោកផ្លូវការចំនួន ៧ ហើយបានប្រគល់វិញ្ញាបនបត្រជូនដល់ខ្សែប្រយុទ្ធរបស់ Manchester City រួចរាល់។
Haaland នឹងឈានចូលរដូវកាល ២០២៦/២៧ ដោយរកបាន ១១២ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣២ ប្រកួតនៅ Premier League។
ក្នុងចំណោមកំណត់ត្រាទាំង ៧ របស់ Haaland មានកំណត់ត្រាសំខាន់ៗដូចជា៖
- រកបាន ១០០ គ្រាប់នៅ Premier League លឿនបំផុត ដោយធ្វើបានក្នុងការបង្ហាញខ្លួនត្រឹមប្រកួតទី ១១១ កាលពីខែធ្នូ ក្នុងជ័យជម្នះ ៥-៤ លើ Fulham
- រកបានគ្រាប់បាល់ច្រើនបំផុតក្នុងមួយប្រកួត Champions League ដោយស៊ុតបាន ៥ គ្រាប់ ទល់នឹង RB Leipzig ក្នុងរដូវកាល ២០២២/២៣ រដូវកាលដែល Manchester City ឈ្នះពានបី។
Manchester City ដែលមានលោក Enzo Maresca ជាអ្នកចាត់ការថ្មី នឹងចាប់ផ្តើមរដូវកាល Premier League ២០២៦/២៧ ដោយជួប Bournemouth នៅថ្ងៃទី២៣ ខែសីហានេះ៕
អត្ថបទ៖នាង សុភាវុធ

