ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឲ្យ UNESCAP ពិចារណាគាំទ្រលើការផ្តល់ជំនួយបច្ចេកទេសដល់វិស័យសកម្មភាពមីននៅកម្ពុជា

2022/05/09 06:12:59 pm        711

ភ្នំពេញ៖ ក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាអគ្គលេខាធិការប្រតិបត្តិ UN ESCAP នាថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២។

ជំនួបពិភាក្សានេះ បានផ្តោតទៅលើការបង្កើនកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់កម្ពុជា ក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UN ESCAP ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៣ ដល់ ២៧ ខែឧសភា ឆ្នាំ២០២០ ខាងមុខ ក្រោមប្រធានបទ “របៀបវារៈរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” ដែលសន្និបាតនេះផងដែរ នឹងមានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកម្មវិធីតាមរយៈសារវីដេអូថតទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។​

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានពាំនាំនូវពាក្យពេចន៍សួរសុខទុក្ខ និងថ្លែងអំណរគុណរបស់ ឯកឧត្តម ប្រាក់ សុខុន ជូនលោកជំទាវ Armida Salsiah Alisjahbana ចំពោះការដឹកនាំដ៏ឆ្លើមរបស់លោកជំទាវ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង UN ESCAP និងរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការបច្ចុប្បន្នរវាងកម្ពុជា និង UN ESCAP នៅក្នុងវិស័យចំនួន ០៨ រួមមាន (១)អភិវឌ្ឍសង្គម, (២)ពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍, (៣)ស្ថិតិ, (៤)បរិស្ថាន និងអភិវឌ្ឍន៍, (៥)គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍, (៦)បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងការគ្រប់គ្រងគ្រោះមហន្តរាយ, (៧)ដឹកជញ្ជូន, និង (៨)ថាមពល។

ឯកឧត្តមបានបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការចូលរួមចំណែកក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨​ របស់​ UN ESCAP ដែលក្នុងនោះរួមមាន៖ ការអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកម្មវិធីតាមរយៈសារវីដេអូថតទុកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន, ការចូលរួមធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំអនុតំបន់ជាមួយអាស៊ាន និងព្រឹត្តិការណ៍អមដែលរៀបចំដោយប្រទេសកូរ៉េ និងវៀតណាម។

ឯកឧត្តមទេសរដ្ឋមន្ត្រី​ បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ក្នុងវិស័យមីន ជាពិសេសក្នុងការរៀបចំគោលនយោបាយជាតិស្តីពីវិស័យមីននៅកម្ពុជា ដែលវិស័យមីនជាគោលដៅទី ១៨៖ កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការបោសសំអាតមីនពិតជាសំខាន់ក្នុងការចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងជួយលើកកម្ពស់សមភាពយេនឌ័រ ជារួមជួយជំរុញការសម្រចបានរបៀបវារៈឆ្នាំ២០៣០ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០។ ឯកឧត្តមក៏បានស្នើអញ្ជើញលោកជំទាវ​ ចូលរួមក្នុងសន្និសីទសកល ស្តីពីជំនួយដល់ជនរងគ្រោះ ដែលគ្រោងនឹងរៀបចំឡើងនៅឆ្នាំក្រោយ ដោយកម្ពុជា។

លោកជំទាវ Armida Salsiah Alisjahbana បានបង្ហាញពីសេចក្តីសោមនស្ស និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយ UN ESCAP ជាពិសេសការអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីសន្និបាតប្រចាំឆ្នាំលើកទី៧៧ និងសន្និបាតលើកទី៧៨ នាពេលខាងមុខ។ លោកជំទាវបានលើកឡើងថា សុន្ទរកថារបស់សម្តេចតេជោ គឺជាធាតុចូលដ៏សំខាន់សម្រាប់ការរៀបចំផែនទីបង្ហាញទិសរបស់ UN ESCAP ជាពិសេសក្នុងនាមកម្ពុជាជាប្រធានអាស៊ាន។ លោកជំទាវ បានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង UN ESCAP មានការកើនឡើងជាទីកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយលោកជំទាវ នឹងពិចារណាលើការពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យសកម្មភាពមីន តាមការស្នើសុំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ។

លោកជំទាវ Armida Salsiah Alisjahbana នឹងជួបទ្វេភាគីដោយផ្ទាល់ជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ នៅក្នុងឱកាសសន្និបាតប្រចាំឆ្នាំខាងមុខ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm