ការវាយប្រហារ​របស់​រុស្សី​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាងតិច​ ៤​នាក់​ស្លាប់​នៅ​ក្នុង​តំបន់ Donetsk

2022/05/09 09:41:23 pm        1.9 K

​អ៊ុយក្រែន៖ យ៉ាងហោចណាស់​មនុស្ស ៤នាក់​ស្លាប់ និង ៨នាក់​បាន​រង​របួស​នៅ​ក្នុង​តំបន់ Donetsk កាលពី​ថ្ងៃ​អាទិត្យ បន្ទាប់ពី​ការវាយប្រហារ​បាន​ធ្វើ​ឡើង​ដោយ​កងកម្លាំង​រុស្ស៊ី​។​

​យោង​តាម​ប្រមុខ​រដ្ឋាភិបាល​តំបន់ Donetsk លោក Pavlo Kyrylenko បាន​ឲ្យ​ដឹង​ថា ប្រជាជន​អ៊ុយ​ក្រែ​ន​ជាច្រើន​ភ័យខ្លាច​ការ​បាត់​បង់ជីវិត​កាលពី​ថ្ងៃអាទិត្យ ​បន្ទាប់ពី​គ្រាប់បែក​រុស្ស៊ី​បាន​ផ្ទុះ​នៅ​សាលារៀន​មួយ​កន្លែង​ ជា​កន្លែង​ដែល​មនុស្ស​ប្រមាណ ៩០​នាក់​កំពុង​ជ្រកកោន​នៅ​ក្នុង​បន្ទប់​ក្រោម​ដី​។ យោង​តាម​អភិបាលខេត្ត Luhansk បាន​ឱ្យ​ដឹង​ថា ក្រុម​សង្គ្រោះ​បន្ទាន់​បាន​រក​ឃើញ​សាកសព ២​នាក់ និង​បាន​ជួយសង្គ្រោះ​មនុស្ស​ចំនួន ៣០​នាក់​នៅ​សាលារៀន​នៅ​ក្នុង​ភូមិ Bilohorivka បន្ទាប់​ពី​ការ​ទម្លាក់​គ្រាប់បែក​កាលពី​ថ្ងៃ​សៅរ៍​។​ ​យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ទីក្រុង​មូ​ស្គូ​កំពុង​ផ្តោត​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​សំខាន់​របស់​ខ្លួន​ លើការបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​នៅ​ភាគ​ខាងកើត និង​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​។

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy និង​មេដឹកនាំ​ផ្សេងទៀត​បាន​ព្រមានកាលពីប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ថា ការវាយប្រហារ​របស់​រុស្ស៊ី​នឹង​កាន់តែខ្លាំង​ឡើង​រហូតដល់​ថ្ងៃទី9 ឧសភា នៅពេលដែល​រុស្ស៊ី​ប្រារព្ធ​ទិវា​ជ័យជំនះ ហើយ​នៅក្នុង​ទីក្រុង​មួយចំនួន​បានប្រកាស​បម្រាម​គោចរ ឬ​ព្រមានប្រជាជន​ពី​ការ​ប្រមូលផ្តុំ​នៅ​ទី​សាធារណៈ​។​ ​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin ត្រូវ​បាន​គេ​ជឿ​ថា ​មានបំណង​ប្រកាស​ពី​ជ័យជម្នះមួយចំនួន​នៅ​អ៊ុយ​ក្រែ​ន នៅពេល​លោក​ថ្លែង​ទៅកាន់​កងទ័ព​នៅ​ទីលាន​ក្រហម​នៅ​ថ្ងៃ​ចន្ទ​នេះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm