កម្ពុជា កំពុងផ្លាស់ប្តូរទៅរកកម្លាំងពលកម្មជំនាញ និងតម្លៃបន្ថែមខ្ពស់​

2026/08/14 04:27:16 pm        135

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្ពុជាកំពុងផ្លាស់ប្តូរទិសដៅនៃទីផ្សារការងារ ដោយផ្តោតកាន់តែខ្លាំងលើការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ សមត្ថភាពខ្ពស់ និងអាចបង្កើតតម្លៃបន្ថែមខ្ពស់ ស្របតាមតម្រូវការរបស់សេដ្ឋកិច្ច និងទីផ្សារការងារនាពេលអនាគត។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា តម្រូវការកម្លាំងពលកម្មនៅកម្ពុជាកំពុងមានការផ្លាស់ប្តូរទៅជាកម្លាំងពលកម្មជំនាញដែលផ្តោតទៅលើផលិតកម្មធុនស្រាល ដែលមានតម្លៃបន្ថែមខ្ពស់ ដោយសារ រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់​កម្ពុជាកំពុងតែ​ធ្វើពិពិធកម្មរបស់ខ្លួន​ពីការពឹងផ្អែកទៅលើអតិពលកម្ម​ទៅលើវិស័យ​កសិកម្ម ដោយឈានទៅរកឧស្សាហកម្ម និងសេវាកម្មកាន់តែច្រើន​។ ជាពិសេស ឧស្សាហកម្មដែលមានតម្លៃបន្ថែម​ខ្ពស់។ ដូច្នេះ អ្វីដែលសំខាន់សម្រាប់រាជរដ្ឋាភិបាលគឺការធានាស្ថិរភាពកម្លាំងពលកម្មមានជំនាញ ត្រូវនឹងតម្រូវការងារកំពុងដែលកើនឡើង។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា៖ «យើងមើលឃើញថា មានអនុវិស័យសំខាន់ៗ ១៤ ដែលកំពុងជំរុញការផ្លាស់ប្តូរទីផ្សារការងារនៅកម្ពុជា។ក្នុងចំណោមនោះ រួមមាន ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ, គ្រឿងបង្គុំអេឡិចត្រូនិកនិងអគ្គិសនី និងគ្រឿងបង្គុំនិងដំឡើងយានយន្ត ក៏ដូចជា សេវាកម្មឌីជីថលគាំទ្រដោយ AI , ហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីក និងវិស័យមួយចំនួនទៀត ដែលសុទ្ធសឹងតែមានតម្រូវការកម្លាំងពលកម្ម​ដែលមានជំនាញខ្ពស់»។

ឯកឧត្តម បានបញ្ជាក់ទៀតថា ចាប់ពីពេលនេះ រហូតដល់ ៣ឆ្នាំទៅមុខ ជំនាញដែលមានតម្រូវការកម្លាំងពលកម្មខ្ពស់គឺមានវិស័យឧស្សាហកម្ម ដែលមានអនុវិស័យវាយនភណ្ឌកាត់ដេរ​, អនុវិស័យគ្រឿងបង្គុំ ក៏ដូចជា វិស័យផលិតកម្មដំណាំ និងសត្វ, ការកែច្នៃអាហារ​,កម្មវិធីកុំព្យូទ័រ និងទូរសព្ទ ,ការងារគ្រប់គ្រង​រដ្ឋបាលនិងគណនី និងជំនាញផ្សេងៗទៀត។ ដោយឡែក សម្រាប់រយៈពេលពី ៣ ទៅ ៥ឆ្នាំ ទៅមុខទៀត តម្រូវការកម្លាំងពលកម្មនៅកម្ពុជា នឹងមានផ្លាស់ប្តូរទៅបច្ចេកវិទ្យាសញ្ញាប្បនិមិត (AI), អេឡិចត្រូនិក, ស្វយវដ្ដកម្ម (Automation), ការរចនានិងការគ្រប់គ្រងមូលដ្ឋានទិន្នន័យ និងបណ្តាញ, មេកានិក, មេកាត្រូនិក, ថាមពល​ និងបច្ចេកវិទ្យា ដែលទាក់ទងនឹងការវិភាគនិងសុវត្ថិភាពបច្ចេកវិទ្យា។

បើតាម អ្នកនាំពាក្យរូបនេះ យោងតាមរបាយការណ៍ដែលក្រសួងបានស្រាវជ្រាវ បានបង្ហាញថា ការងារនឹងឈានទៅដល់ប្រមាណ ១១លានការងារ ក្នុងនោះ វិស័យដែលធំៗដែលស្រូបទាញកម្លាំងពលកម្មច្រើនជាងគេគឺវិស័យឧស្សាហកម្ម និង សេវាកម្ម​។ ជាមួយគ្នានេះ ទស្សនវិស័យមុខរបររបស់កម្ពុជា​ នឹងមានកំណើនផលិតកម្មថ្មីៗជាច្រើន​​ក្រៅពីវិស័យកាត់ដេរ ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តកម្ម ឬក៏ បច្ចេកវិទ្យា AI និង ការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបៃតង បានបង្កើតតម្រូវការកម្លាំងពលកម្ម​កាន់តែច្រើន​ដែលមានជំនាញជាក់លាក់ និងមានកម្រិតខ្ពស់ជាងមុន៕

 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
2026/08/14 04:55:03 pm        50
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទទួលថវិកាចំនួន ១.១០០.០០០ ដុល្លារអាម៉េរិក ពីក្រុមហ៊ុនជីបម៉ុង ដែលឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា
2026/08/14 04:51:04 pm        52
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
2026/08/14 04:47:45 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មហន្តរាយធម្មជាតិ បណ្តាលឱ្យខាតបង់សេដ្ឋកិច្ចសកល​ខ្ទង់ ១០០ពាន់លានដុល្លារ នៅឆមាសទី១ នៃឆ្នាំ២០២៦

2026/08/14 05:05:01 pm
​សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
2026/08/14 04:55:03 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទទួលថវិកាចំនួន ១.១០០.០០០ ដុល្លារអាម៉េរិក ពីក្រុមហ៊ុនជីបម៉ុង ដែលឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា
2026/08/14 04:51:04 pm
​សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
2026/08/14 04:47:45 pm
​រុស្ស៊ីបដិសេធការរិះគន់របស់ជប៉ុន ជុំវិញ​ដំណើររបស់​លោក Putin ទៅ​កាន់កោះ Kuril
2026/08/14 04:45:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm