នគរបាលរាជធានីបង្ហាញមុខក្រុមទំនើង ៣២នាក់ពាក់ព័ន្ធបទល្មើស ៦ករណីផ្សេងគ្នា

2026/08/14 04:33:39 pm        72

ក្រុមក្មេងទំនើង ៣២នាក់ ពាក់ព័ន្ធបទល្មើស ៦ករណីផ្សេងគ្នា ត្រូវកម្លាំងនគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញស្រាវជ្រាវ បង្ក្រាបជាបន្តបន្ទាប់ក្នុងរយៈពេល ៣ថ្ងៃ និងធ្វើការបង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី១៤ ខែសីហាឆ្នាំ២០២៦ នៅក្នុង ស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ប្រាប់ឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយនគរបាលខណ្ឌជ្រោយចង្វារ ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌមានជ័យ រយៈពេល ៣ថ្ងៃ គឺថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ៣២នាក់ ពាក់ព័ន្ធប្រព្រឹត្តិបទល្មើស ៦ករណីផ្សេងៗពីគ្នា ក្នុងនោះ មានសារធាតុញៀន ០៨នាក់ ។ ក្រុមក្មេងទំនើងទាំង ៣២នាក់ដែលត្រូវសមត្ថកិច្ចបង្ក្រាប មាន ៦ធីម ឈ្មោះ ធីមបឹងកេងកង, ផ្សារដើមថ្កូវ, កាប់គោ, កាប់ស្លុយ, ជឹមទឹកមាត់, កាហ្វេកែងចិន ។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីវេលាម៉ោង០៣ និង៤៥ នាទី ទាបភ្លឺ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ ក្រុមក្មេងទំនើងជាច្រើននាក់បានប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាជិះម៉ូតូដេញធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលម៉ូតូ ចំនួន ០២គ្រឿងរងការខូចខាត និងជនរងគ្រោះរងរបួសចំនួន ០២នាក់ ក្នុងនោះរងរបួសធ្ងន់ម្នាក់ និងរងរបួសស្រាល ម្នាក់ ) កើតហេតុនៅចំណុចមុខផ្ទះលក់គ្រឿងសំណង់ ផ្លូវជាតិលេខ៦អា ក្រុម៤ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ យឺន ពូលី ភេទ ប្រុស ឆ្នាំកំណើត២០០៨ ជនជាតិខ្មែរ មុខរបរ កម្មករកាប់គោ និង ជនរងគ្រោះម្នាក់ទៀតឈ្មោះ ឡោះ សៃនី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ។

បង្កឡើងដោយជនសង្ស័យជាក្រុមក្មេងទំនើងឈ្មោះ បឹងកេងកង (BKK), ក្រុមផ្សារដើមថ្កូវ (TTR),ក្រុមកាប់គោ (KKO),ក្រុមកាប់ស្លុយ (KS) ,ក្រុមមាត់ទឹក (MT) និងក្រុមកាហ្វេកែងចិន (CKJ) ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញការិយាល័យសហការជាមួយនគរបាលខណ្ឌជ្រោយចង្វារបើកការស្រាវជ្រាវបង្ក្រាបបាន ១០នាក់ ដកហូតវត្ដុតាងមួយចំនួន ដើម្បីចាត់ការនីតិវិធី ។

ចំពោះជនសង្ស័យ និង

វត្ថុតាងពាក់ព័ន្ធ ជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ។ ចំណែកបក្ខពួកដែលនៅសេសសល់សមត្ថកិច្ចជំនាញកំពុងតាមចាប់បន្តទៀត៕ អត្ថបទ ៖ តារាវុទ្ធី

 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
2026/08/14 04:55:03 pm        50
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទទួលថវិកាចំនួន ១.១០០.០០០ ដុល្លារអាម៉េរិក ពីក្រុមហ៊ុនជីបម៉ុង ដែលឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា
2026/08/14 04:51:04 pm        52
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
2026/08/14 04:47:45 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មហន្តរាយធម្មជាតិ បណ្តាលឱ្យខាតបង់សេដ្ឋកិច្ចសកល​ខ្ទង់ ១០០ពាន់លានដុល្លារ នៅឆមាសទី១ នៃឆ្នាំ២០២៦

2026/08/14 05:05:01 pm
​សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
2026/08/14 04:55:03 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទទួលថវិកាចំនួន ១.១០០.០០០ ដុល្លារអាម៉េរិក ពីក្រុមហ៊ុនជីបម៉ុង ដែលឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា
2026/08/14 04:51:04 pm
​សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
2026/08/14 04:47:45 pm
​រុស្ស៊ីបដិសេធការរិះគន់របស់ជប៉ុន ជុំវិញ​ដំណើររបស់​លោក Putin ទៅ​កាន់កោះ Kuril
2026/08/14 04:45:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm