សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

2026/08/14 04:36:44 pm        183

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្តអំពាវនាវដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង អប់រំ យុវជន និងកីឡា បន្តយកចិត្តទុកដាក់លើការសាងសង់អន្តេវាសិកាដ្ឋាន ឬកន្លែងស្នាក់ នៅសម្រាប់សិស្សជាស្ត្រីទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។

សម្ដេចតេជោ ហ៊ុន សែន បានបន្តជំរុញលើកទឹកចិត្តបែបនេះ តាមរយៈការផ្ដល់អនុសាសន៍ក្នុងឱកាស អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។

សម្តេចតេជោថ្លែងថា កន្លែងស្នាក់នៅរបស់និស្សិតជាស្ត្រី ដែលសម្តេចសាងសង់នៅរាជធានីភ្នំពេញ បានសាងសង់ជិតរួចរាល់ហើយ។ កន្លែងស្នាក់នៅអាចឱ្យនិស្សិតស្នាក់នៅរហូតដល់ទៅ ៥០០នាក់។ សម្តេចតេជោ បន្តថា កម្ពុជា បានដើរចេញឆ្ងាយហើយពីស្ថានភាពអតីតកាលដែលមិនអនុញ្ញាតឱ្យស្ត្រីរៀនបានច្រើន។ ដូច្នេះពេលនេះ ត្រូវយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី ដើម្បីអាបន្តការសិក្សាបានខ្ពង់ខ្ពស់ និងមានលទ្ធភាព និងសមត្ថភាពអាចចូលរួមធ្វើការងារ និងដឹកនាំនៅក្នុងសង្គមជាតិ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ម្ចាស់ផ្ទះ និងបន្ទប់ជួលទាំងឡាយ ដែលពេលកន្លងទៅ បានបង្កភាពងាយស្រួលសម្រាប់សិស្សទាំងបុរស និងស្ត្រីមកពីតាមជនបទ មកស្នាក់នៅជាពិសេសក្នុងរាជធានីភ្នំពេញ។ សម្តេចតេជោ ជឿជាក់ថា អត្រាប្រលងជាប់បាក់ឌុបនៅឆ្នាំ២០២៦នេះ សិស្សជាស្ត្រីនឹងមានអត្រាខ្ពស់ជាងបុរស ហើយកំណើនសិស្សជាស្រ្ដីមកស្នាក់នៅរាជធានីភ្នំពេញក៏មានកំណើនផងដែរ។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន តាំងតែពីនៅដឹកនាំជានាយករដ្ឋមន្រ្ដី រហូតមកទល់ពេលនេះជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិត និងសិស្សជាស្ត្រី ដើម្បីជំរុញសមភាពយេនឌ័រ និងផ្តល់ឱកាសឱ្យស្ត្រីបានបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។ កន្លងទៅសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ដីផ្ទាល់ខ្លួនទំហំ ២ហិកតា នៅខណ្ឌជ្រោយចង្វារ (អតីតស្ថានីយទូរទស្សន៍បាយ័ន) ដែលមានតម្លៃជាង ១០លានដុល្លារ សម្រាប់សាងសង់អគារអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្រ្ដីដែលមកទល់ពេលនេះជិតរួចរាល់ហើយ។ អគារនេះមានកម្ពស់ ៤ជាន់ ស្មើនឹង ១២៦បន្ទប់, អាចទទួលនិស្សិតស្រីក្រីក្រមកពីបណ្តាខេត្តឱ្យស្នាក់នៅបានប្រមាណ ៥០០នាក់៕

អត្ថបទដែលទាក់ទង

ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន កម្ពុជា​ និងទីម័រឡេស្តេ ផ្លាស់ប្ដូរបទពិសោធលើការប្រើប្រាស់ថ្នាល verify.gov.kh ដើម្បីផ្ដល់សេវាសាធារណៈកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ
2026/08/17 09:02:42 pm        82
សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ នាំយកទៀនវស្សាប្រគេនព្រះសង្ឃ នៅវត្តប្រាសាទ
2026/08/17 06:59:43 pm        77
យុវជនកម្ពុជាជួបជុំគ្នាដើម្បីជំរុញភាពធន់នឹងអាកាសធាតុ និងពង្រឹងសកម្មភាពអាកាសធាតុថ្នាក់ជាតិនៅក្នុងសន្និសីទ LCOY ឆ្នាំ ២០២៦
2026/08/17 05:32:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការរីករាលដាលឆ្លងជំងឺអេបូឡានៅកុងហ្គោក្លាយជាករណីឆ្លងស្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត

2026/08/17 09:22:32 pm
​ភ្លៀងធ្លាក់ផ្តល់ក្តីសង្ឃឹមក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃធំបំផុតនៅបែលហ្ស៊ិក
2026/08/17 09:22:00 pm
​ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន កម្ពុជា​ និងទីម័រឡេស្តេ ផ្លាស់ប្ដូរបទពិសោធលើការប្រើប្រាស់ថ្នាល verify.gov.kh ដើម្បីផ្ដល់សេវាសាធារណៈកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ
2026/08/17 09:02:42 pm
​អាល្លឺម៉ង់បញ្ជាក់​ថា Bundeswehr ស្ថិតនៅលើផ្លូវត្រូវ ក្នុង​ការ​សម្រេចគោលដៅកងទ័ពឆ្នាំ២០២៦
2026/08/17 08:29:46 pm
​រុស្ស៊ីមានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ដ្រូន ក្នុងតំបន់ចំនួន ៣៥ នៅឆ្នាំ២០៣០
2026/08/17 08:26:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/17 06:20:16 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm