ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្តហូឡង់ Max Verstappen បានយកឈ្នះការប្រកួត F1 ដែលរៀបចំលើកដំបូងនៅទីក្រុង Miami សហរដ្ឋអាមេរិក ក្រោយប្រជែងពីការនាំមុខរបស់កីឡាករ Ferrari ទាំងពីរនាក់។

ចាប់ផ្តើមចេញដំណើរនៅលេខ៣ ខណៈកីឡាកររបស់ Ferrari, Charles Leclerc និង Carlos Sainz ឈរជួរមុខលេខ១ និងលេខ២។ តែចាប់ផ្តើមភ្លាម Max Verstappen ក៏វ៉ា Carlos Sainz ឡើងមកលេខ២ មុនពេលដេញទាន់ Charles Leclerc នៅជុំទី១៩ និងនាំមុខរហូតដល់ទីព្រ័ត្រ។ នេះជាជ័យជំនះទី៣ ហើយក្នុងរដូវកាលនេះសំរាប់ Max Verstappen ក្នុងចំណោម ៥ទីលានរដូវកាលនេះតែគេនៅឈរលេខ២ ក្នុងតារាងជើងឯកពិភពលោកនៅឡើយមាន ៨៥ពិន្ទុ ខណៈ Charles Leclerc ដែលឈ្នះ ២ទីលានរដូវកាលនេះនៅឈរលើគេដដែលមាន ១០៤ពិន្ទុ។
លទ្ធផលផ្សេងទៀតនៅ Miami នេះ Carlos Sainz បានលេខ៣ តាមពីក្រោយ Sergio Perez និង George Russell និង Lewis Hamilton លេខ៦។ ទីលានបន្ទាប់ F1 នឹងសម្រាកដល់ថ្ងៃទី២២ ខែឧសភានេះត្រលប់ទៅកាន់ទ្វីបអឺរ៉ុបវិញប្រកួតនៅទីលាន Catalunya ប្រទេសអេស្ប៉ាញ៕
អត្ថបទ៖នាង សុភាវុធ