មណ្ឌល​បោះ​ឆ្នោត​បើក​នៅ​ប្រទេស​ហ្វីលីពីន ខណៈ​អ្នកបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​

2022/05/09 10:20:15 pm        761

​ហ្វីលីពីន៖ មណ្ឌល​បោះឆ្នោត​ជាច្រើន​កន្លែងបាន​បើក​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ចន្ទ​នេះ ​សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​តំបន់ ខេត្ត និង​ថ្នាក់​ជាតិ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​។ ​យោងតាម​គណៈកម្មកា​បោះឆ្នោត​បាន​ឲ្យ​ដឹង​ថា មាន​អ្នកបោះឆ្នោត​ដែល​បាន​ចុះឈ្មោះ​ប្រមាណ ៦៥.៧​លាន​នាក់​នៅក្នុង​ប្រទេស និង​មាន​អ្នក​ចុះឈ្មោះ​នៅក្រៅ​ប្រទេស ១​.៦៩លាន​នាក់​។

​ប្រជាជន​ហ្វី​លី​ពី​នអាច​ទៅ​បោះឆ្នោតចាប់ពី​ម៉ោង ​៦​ព្រឹក​ដល់​ម៉ោង ​៧​ល្ងាចដើម្បី​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី រួមមាន​ប្រធានាធិបតី អនុ​ប្រធានាធិបតី ព្រឹទ្ធសភា សមាជិកសភា​ជាន់​ទាប និង​មន្ត្រីថ្នាក់​តំបន់ និង​ខេត្ត​។ ​អ្នក​ទៅ​បោះ​ឆ្នោត​និយាយថា យើង​ពិតជា​រំភើប​ព្រោះ​ការបោះឆ្នោត​នេះ​មាន​សារៈសំខាន់ ខណៈ​យើងជ្រើសរើស​មេដឹកនាំ​ថ្មី​របស់​ប្រទេស​។ អ្នកបោះឆ្នោត​បាន​និយាយនៅ​ខាងក្រៅ​ស្ថានីយ៍បោះឆ្នោតក្នុង​តំបន់ Makati ទីក្រុង​ម៉ានីល​ថា ​លោក​គិតថា ​អ្នក​ដែល​លោក​បោះឆ្នោត​ឲ្យ​នឹង​ផ្លាស់ប្តូរ​ទៅរក​ប្រព័ន្ធថ្មី​។ វា​ពិតជា​សំខាន់​ក្នុងការ​បោះឆ្នោត ​ព្រោះ​មាន​អ្នកនយោ​បាយ​ពុករលួយ​ជាច្រើន​ចាំបាច់​ត្រូវ​ដកចេញពី​តួនាទី​របស់​ពួកគេ​។​

​អ្នកទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃ​ចន្ទ​នេះ នឹង​ឡើង​កាន់តំណែង​នៅ​ថ្ងៃទី​៣០ ខែមិថុនាក្នុងអាណត្តិ​រយៈពេល​ ៦​ឆ្នាំ ហើយ​នឹង​ត្រូវ​ប្រឈម​បញ្ហា​ធំៗ​ជាច្រើន រួមមាន​សេដ្ឋកិច្ច​ដែល​ញាំញីដោយជំងឺ​រាតត្បាត ភាព​ក្រីក្រ​ខ្លាំង​របស់​ប្រជាជន និង​បញ្ហា​នៅ​សេស​សល់​ នៃ​ការបង្ក្រាប​ការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ដ៏​ឃោរឃៅ ​ដឹកនាំ​ដោយ​មេដឹកនាំ​ដែល​នឹង​ចាក​ចេញពី​តំណែងលោក Rodrigo Duterte៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm