វប្បធម៌ចែករំលែក៖ សភាពាណិជ្ជកម្មកម្ពុជា នាំថវិកាជាង១លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា

2026/08/15 10:51:41 am        98

នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ សាលប្រជុំ A ជាន់ទី៣ នៃទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា បានប្រែក្លាយជាទីកន្លែងជួបជុំដ៏មានអត្ថន័យបំផុតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញទទួលបដិសណ្ឋារកិច្ចយ៉ាងស្និទ្ធស្នាលបំផុត ចំពោះប្រតិភូសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងឱកាសប្រកបដោយក្តីសោមនស្សនេះ លោកអ្នកឧកញ៉ា គិត ម៉េង បានថ្លែងសុន្ទរកថាគន្លឹះ ដោយបញ្ជាក់យ៉ាងច្បាស់ថា ទឹកប្រាក់ចំនួន ១.០៤៤.១០០ដុល្លារ (មួយលានបួនម៉ឺនបួនពាន់មួយរយដុល្លារ) ដែលសភាពាណិជ្ជកម្មកម្ពុជាបានគៀងគរ និងនាំយកមកប្រគល់ជូននាពេលនេះ មិនត្រឹមតែជាតួលេខនៃថវិកាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសាក្សីរស់បង្ហាញពីស្មារតីសាមគ្គីភាព កាយវិការសប្បុរសធម៌ និងការទទួលខុសត្រូវសង្គមយ៉ាងខ្ពស់របស់វិស័យឯកជន ក្នុងការជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឱកាសនោះដែរលោកអ្នកឧកញ៉ា គិត ម៉េង ក៏បានប្តេជ្ញាចិត្តថា និងបរិច្ចាគជូន កាកបាទក្រហកម្ពុជា ជាង១លានដុល្លារឡើងទៅ ជារៀងរាល់ឆ្នាំ។

ឆ្លើយតបទៅនឹងទឹកចិត្តសប្បុរសធម៌ដ៏ជ្រាលជ្រៅនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះ វររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជាទាំងអស់។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា កម្លាំងសាមគ្គី និងការចូលរួមពីវិស័យឯកជន គឺជាកាលានុវត្តភាពដ៏សំខាន់ក្នុងការទ្រទ្រង់បេសកកម្មមនុស្សធម៌។ រាល់ថវិកាភាគទាននេះ នឹងត្រូវយកទៅប្រើប្រាស់ចំគោលដៅ ប្រកបដោយតម្លាភាព សមធម៌ និងប្រសិទ្ធភាពខ្ពស់ សម្រាប់ការចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ គ្រោះរាំងស្ងួត ការសាងសង់ផ្ទះមនុស្សធម៌ និងការសម្រាលជីវភាពគ្រួសារក្រីក្រ ស្របតាមមូលបទ «រួមគ្នាដើម្បីមនុស្សធម៌» ក្នុងខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦។

សូមជម្រាបថា ក្នុងពិធីដ៏មានអត្ថន័យនេះដែរ កាកបាទក្រហមកម្ពុជា ក៏បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស និងប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងសងខាងផងដែរ។ ប្រកបដោយបរិយាកាសស្និទ្ធស្នាល រំភើប និងពោរពេញដោយបេះដូងមនុស្សធម៌ ដែលជាសាក្សីបញ្ជាក់ថា «វប្បធម៌នៃការចែករំលែក និងកម្លាំងសាមគ្គីធ្លុងមួយរបស់ជនជាតិខ្មែរ គឺនៅតែបន្តរីកដុះដាលយ៉ាងរឹងមាំ និងគ្មានថ្ងៃប្រែប្រួលឡើយ!» ៕ អត្ថបទ: សំ ងីម 

អត្ថបទដែលទាក់ទង

ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
2026/08/14 08:42:31 pm        522
រយៈពេល២ឆ្នាំ បទល្មើសឆ្លងដែនពីវៀតណាម ឡាវ មកកម្ពុជាមាន ១៣៥៥ករណី និងឃាត់ខ្លួនជនល្មើសជាង ២ពាន់នាក់
2026/08/14 07:16:00 pm        632
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ដាក់ឱ្យដំណើរការកម្មវិធីរដូវកាលទី៦ ដើម្បីប្រកួតប្រជែងប្រាក់លាន
2026/08/14 07:11:52 pm        481

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វប្បធម៌ចែករំលែក៖ សភាពាណិជ្ជកម្មកម្ពុជា នាំថវិកាជាង១លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា

2026/08/15 10:51:41 am
​អ៊ីរ៉ង់នៅប្រកាន់តឹងចំពោះច្រកសមុទ្រ ខណៈលោក Trump ប្រាប់​ពលរដ្ឋ​អាមេរិក​ទទួល​យក​តម្លៃប្រេងខ្ពស់
2026/08/15 10:15:37 am
​រញ្ជួយដីកម្រិត៧,៧រ៉ិចទ័រវាយប្រហារនៅឆ្នេរសមុទ្រឥណ្ឌូនេស៊ី ហើយការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានចេញ
2026/08/15 09:35:49 am
​អ្នកទេសចរជប៉ុនម្នាក់ ត្រូវបានយុវជនថៃ៦នាក់វាយប្រហារ និងប្លន់ នៅជិតអាកាសយានដ្ឋាន Makkasan ទីក្រុងបាងកក
2026/08/15 09:21:33 am
​អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
2026/08/14 08:55:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm