ក្រសួងប្រៃសណីយ៍ បើក​សិក្ខាសាលាស្តីពី «កម្មវិធីប្រកួត​ប្រជែង​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅ​លើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ លើកទី៧» ដើម្បីបញ្រ្ជាបការយល់ដឹងសិស្ស-និស្សិត និង​ទាញ​អត្ថ​ប្រយោជន៍ពីបច្ចេកវិទ្យានេះ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ

2026/08/15 11:14:20 am        116

រសៀលថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនា​គមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “កម្មវិធីប្រកួត​ប្រជែង​សរសេរ​កូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត Masaki Shirakawa នាយក​មជ្ឈ​មណ្ឌល​ប្រើ​ប្រាស់​បរិស្ថាន​លំហអាកាស (Space EnvironmentUtilization Center) នៃទីភ្នាក់ងារ​រុក​អាវកាស​ជប៉ុន - JAXA និងលេខាធិការដ្ឋាន Kibo-ABC (តាមប្រព័ន្ធវីដេអូ) តំណាងក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំ-មន្ត្រីរាជការ ក.ប.ទ. សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត​មក​ពី​វិទ្យាល័យ និងសាកលវិទ្យាល័យនានា សរុបប្រមាណ ៣៥០រូប នៅសាលសន្និសីទ នៃ ក.ប.ទ.​។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកសិក្ខាសាលានាឱកាស​នេះ ​គឺ​ជាការ​ចាប់​ផ្តើម​ដំបូង​នៃ​​ការ​ផ្សព្វផ្សាយ​ ការបញ្រ្ជាបការយល់ដឹង និងត្រៀមខ្លួនសម្រាប់​ទទួល​យក​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​វិទ្យា​ផ្កាយរណប និងលំហអាកាសរបស់សិស្ស-និស្សិត ហើយ​​ក៏ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​អនាគត​ដើម្បី​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​បច្ចេក​វិទ្យា​នេះ​មក​ប្រើ​ប្រាស់​បម្រើ​ដល់​វិស័យ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្ដមរដ្ឋមន្ត្រី បានរំឭក អំពីប្រវត្តិបច្ចេកវិទ្យាផ្កាយរណបនៅកម្ពុជា ដែលធ្លាប់ ដំណើរការ ស្ថានីយ​ផ្កាយរណបលើដី សម្រាប់សេវាទូរសព្ទអន្តរជាតិកាល​ពីឆ្នាំ​១៩៨៧ ហើយត្រូវ​ជំនួស​វិញ​នៅ​ឆ្នាំ​២០០០ ដោយបច្ចេកវិទ្យាទូរគមនាគមន៍ថ្មីៗ អស់រយៈពេលជាងពីរទស្សវត្សរ៍​មក​ហើយ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថាក្រសួងកំពុងពន្លឿនការរៀបចំ​ក្រប​ខណ្ឌ​គោល​​នយោបាយ លិខិតបទដ្ឋានគតិយុត្ត និងផែនការមេ ផ្នែក​ផ្កាយរណប និងលំហអាកាស ព្រម​ទាំង​គិត​គូរ​លើ​ការ​បណ្តុះបណ្តាលធនធានមនុស្ស រួមមាន ការបណ្តុះ​បណ្តាល​បន្ថែម​ដល់​ធន​ធាន​មនុស្ស​ដែល​មាន​ស្រាប់ ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជំនាញផ្កាយរណប និងលំហអាកាស (ទម្រង់ Fast Track) នៅក្នុងស្រុក និងបានជ្រើសរើសយុវជនកម្ពុជាចំនួន ៤៨រូប ដើម្បី​ទៅ​សិក្សា​នៅ​ប្រទេសចិន ឥណ្ឌា និងបារាំងផងដែរ៕

អត្ថបទដែលទាក់ទង

វប្បធម៌ចែករំលែក៖ សភាពាណិជ្ជកម្មកម្ពុជា នាំថវិកាជាង១លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា
2026/08/15 10:51:41 am        148
ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
2026/08/14 08:42:31 pm        544
រយៈពេល២ឆ្នាំ បទល្មើសឆ្លងដែនពីវៀតណាម ឡាវ មកកម្ពុជាមាន ១៣៥៥ករណី និងឃាត់ខ្លួនជនល្មើសជាង ២ពាន់នាក់
2026/08/14 07:16:00 pm        657

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកPutin៖ រុស្ស៊ី និងកូរ៉េខាងជើង កំពុងសម្របសម្រួលលើសន្តិសុខក្នុងតំបន់

2026/08/15 11:42:21 am
​ក្រសួងប្រៃសណីយ៍ បើក​សិក្ខាសាលាស្តីពី «កម្មវិធីប្រកួត​ប្រជែង​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅ​លើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ លើកទី៧» ដើម្បីបញ្រ្ជាបការយល់ដឹងសិស្ស-និស្សិត និង​ទាញ​អត្ថ​ប្រយោជន៍ពីបច្ចេកវិទ្យានេះ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ
2026/08/15 11:14:20 am
​វប្បធម៌ចែករំលែក៖ សភាពាណិជ្ជកម្មកម្ពុជា នាំថវិកាជាង១លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា
2026/08/15 10:51:41 am
​អ៊ីរ៉ង់នៅប្រកាន់តឹងចំពោះច្រកសមុទ្រ ខណៈលោក Trump ប្រាប់​ពលរដ្ឋ​អាមេរិក​ទទួល​យក​តម្លៃប្រេងខ្ពស់
2026/08/15 10:15:37 am
​រញ្ជួយដីកម្រិត៧,៧រ៉ិចទ័រវាយប្រហារនៅឆ្នេរសមុទ្រឥណ្ឌូនេស៊ី ហើយការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានចេញ
2026/08/15 09:35:49 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm