អាមេរិក ព្រមានអ៊ីរ៉ង់ថា ខ្លួននឹងបង្កើនសម្ពាធសេដ្ឋកិច្ច ខណៈនាវាពីរគ្រឿងទៀតត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz

2026/08/15 12:30:44 pm        132

ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ទំនងជាត្រូវបានរឹតត្បិតស្ទើរតែដល់ចំណុចជាប់គាំងស្ងៀមកាលពីថ្ងៃសុក្រ ទី ១៤ ខែសីហា បន្ទាប់ពីនាវាពីរគ្រឿងបន្ថែមទៀតត្រូវបានវាយប្រហារនៅទីនោះ ហើយសហរដ្ឋអាមេរិកបាននិយាយថាខ្លួនអាចនៅតែរក្សាការបិទផ្លូវទឹកអ៊ីរ៉ង់ដោយគ្មានពេលកំណត់។

ប្រភពពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយថា ពុំមានវឌ្ឍនភាពក្នុងការចរចាដើម្បីបង្កើតកិច្ចព្រមព្រៀងខែមិថុនា ដើម្បីបញ្ចប់សង្គ្រាមនោះទេ។ ខណៈបទឈប់បាញ់ដែលបានបន្តជាថ្មីបន្ទាប់ពីបានបរាជ័យ អ៊ីរ៉ង់ បានបន្តការវាយប្រហារលើនាវាដែលខ្លួនចោទថាបានព្យាយាមឆ្លងកាត់ច្រកសមុទ្រដោយគ្មានការអនុញ្ញាត។

ក្រុមហ៊ុនប្រេងជាតិ Abu Dhabi របស់ប្រទេសអារ៉ាប់រួមបាននិយាយថា នាវាពីរគ្រឿងរបស់ខ្លួនត្រូវបានវាយប្រហារនៅពេលកំពុងឆ្លងកាត់ច្រកសមុទ្រកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយរដ្ឋាភិបាលប្រទេសអារ៉ាប់រួមបានដាក់កំហុសលើប្រទេសអ៊ីរ៉ង់។

យោងតាមការវិភាគពីក្រុមហ៊ុនតាមដាននាវា ខេផ្លឺ(Kpler) បានឲ្យដឹងថា នាវាពីរគ្រឿងបានឆ្លងកាត់ផ្លូវទឹកតូចចង្អៀតកាលពីថ្ងៃសុក្រ ដោយនាវាដឹកគ្រាប់ធញ្ញជាតិមួយគ្រឿងចូលទៅក្នុងដែនទឹកអ៊ីរ៉ង់ និងនាវាដឹកទំនិញស្ងួតទទេមួយគ្រឿងទៀតកំពុងធ្វើដំណើរទៅទិសដៅផ្សេង។

កាលពីថ្ងៃសុក្រ ពុំមានការដឹកជញ្ជូនប្រេងឆៅណាមួយអាចមើលឃើញនោះទេ ខណៈកាលពីថ្ងៃព្រហស្បតិ៍ មាននាវាចំនួន៩គ្រឿងបានឆ្លងកាត់ផ្លូវទឹកតូចចង្អៀតនៅច្រកចូលឈូងសមុទ្រ ដែលកើនឡើងពី៥គ្រឿងកាលពីថ្ងៃពុធ៕

អត្ថបទដែលទាក់ទង

ការតម្រង់ជួរវិលត្រឡប់មកវិញនៅតាមស្ថានីយប្រេងក្រុងមូស្គូ ស្របពេលការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែន
2026/08/15 01:10:10 pm        39
[UPDATE] ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី កើនឡើងដល់ ២០នាក់
2026/08/15 12:52:19 pm        88
រដ្ឋាភិបាលយេម៉ែននិយាយថា មីស៊ីលក្រុមឧទ្ទាមហ៊ូធីសម្លាប់ជនស៊ីវិល ៤នាក់នៅទីក្រុងកំពង់ផែ Mocha
2026/08/15 12:05:52 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្តីក្រសួងទេសចរណ៍​៖ «ការអនុវត្តសាកល្បងលើកលែងទិដ្ឋាការជូនពលរដ្ឋចិន ជាចលករ​នៃការ​អនុវត្ត​ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»

2026/08/15 01:16:02 pm
​ការតម្រង់ជួរវិលត្រឡប់មកវិញនៅតាមស្ថានីយប្រេងក្រុងមូស្គូ ស្របពេលការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែន
2026/08/15 01:10:10 pm
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី កើនឡើងដល់ ២០នាក់
2026/08/15 12:52:19 pm
​អាមេរិក ព្រមានអ៊ីរ៉ង់ថា ខ្លួននឹងបង្កើនសម្ពាធសេដ្ឋកិច្ច ខណៈនាវាពីរគ្រឿងទៀតត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz
2026/08/15 12:30:44 pm
​ISI ប្រែក្លាយជាពីក្រុមបាតតារាង មកជាគូប្រជែងដ៏គ្រោះថ្នាក់នារដូវកាលថ្មី ក្រោយនាំកីឡាករបរទេសចំណូលថ្មី ៤រូបន្ថែម
2026/08/15 12:09:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm