មន្ត្រីសង្គ្រោះបន្ទាន់ម្នាក់បាននិយាយនៅថ្ងៃនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ និងការរញ្ជួយដីជាបន្តបន្ទាប់ជាច្រើនលើកដែលបានវាយប្រហារនៅឆ្នេរសមុទ្រកោះ Flores ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ២០នាក់។
ទីភ្នាក់ងារស្ទង់មតិភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា គ្រោះរញ្ជួយដីនេះ បានវាយប្រហារនៅព្រឹកថ្ងៃសៅរ៍ វេលាម៉ោង ៥:៥៨ ព្រឹក ម៉ោងក្នុងស្រុក (ម៉ោង ២១:៥៨ ម៉ោងសកលថ្ងៃសុក្រ) ដែលមានចំណុចកណ្តាលប្រហែល ៦៨ គីឡូម៉ែត្រ (៤២ ម៉ាយ) ភាគពាយ័ព្យនៃទីក្រុង Ende ក្នុងខេត្ត Nusa Tenggara ខាងកើត។ ទីភ្នាក់ងារនេះ កំណត់ជម្រៅនៅ ១០គីឡូម៉ែត្រ (៦,២ ម៉ាយ)។
គ្រោះរញ្ជួយដីបន្ថែមចំនួនបី បានកើតឡើង ក្នុងរយៈពេលកន្លះម៉ោង ដោយវាស់ស្ទង់កម្រិត ៥,៩, ៥,៦ និង ៦,១ រ៉ិចទ័រ។
លោក Rudi Darmoko ស្នងការនគរបាលខេត្ត Nusa Tenggara ខាងកើត បាននិយាយថា របាយការណ៍បឋម បានបង្ហាញពីការស្លាប់ពីរនាក់នៅក្នុងស្រុក Sikka និងបីនាក់នៅក្នុងស្រុក Manggarai ដោយសារគ្រោះរញ្ជួយដីបានបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ និងអគារជាច្រើនបានដួលរលំ។ លោកបានបន្ថែមថា ការដាច់ចរន្តអគ្គិសនីនៅក្នុងទីក្រុង និងភូមិនានា បានរារាំងដល់ការផ្តល់ព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះដ៏ស្មុកស្មាញ៕

