អង្គការសុខភាពពិភពលោក(WHO)និយាយថា វ៉ាក់សាំងបង្កាជំងឺអេបូឡា ២ប្រភេទផលិតឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡា បានឈានចូលដល់ការសាកល្បងសុវត្ថិភាពដំណាក់កាល ១ លើមនុស្ស ស្របពេលដែលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ព្យាយាមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺមួយនេះ ដែលបច្ចុប្បន្នឆ្លងដល់ខេត្តទី ៦ ។
អគ្គលេខាធិការអង្គការ WHO លោក Tedros Adhanom Ghebreyesus បានព្រមានថា ការរីករាលដាលឆ្លងនេះ គឺជាការរីករាលដាលឆ្លងជំងឺអេបូឡាធំបំផុតទី ២ ជាប់កំណត់ត្រា ហើយនិងលឿនជាងការរីករាលដាលឆ្លងជំងឺអេបូឡាកាលពីលើកមុន ។
អង្គការ WHO និយាយថា ការសិក្សាលើសត្វ បង្ហាញថា វ៉ាក់សាំងផលិតឡើងប្រឆាំងនឹងវីរុសអេបូឡាធម្មតា Zaire អាចផ្តល់ការការពារផងដែរប្រឆាំងនឹងវីរុស Bundibugyo ។
ពួកគេបន្តថាផ្អែកលើការរកឃើញនេះ អង្គការ WHO សូមណែនាំឲ្យជំរុញវ៉ាក់សាំងទៅរកការសាកល្បង ៣ដំណាក់កាល ខណៈការស្វែងស្រាវបន្ថែមទៀត នឹងបន្តដល់ដំណាក់កាលប្រសិទ្ធិភាពរបស់ខ្លួនលើមនុស្ស ។
លោក Tedros បានប្រកាសផងដែរថា ការសាកល្បងព្យាបាល PARTNERS ឧបត្ថម្ភដោយ អង្គការ WHO ដែលវាយតម្លៃលើរបៀបព្យាបាល អំឡុងការរីករាលដាលឆ្លងបច្ចុប្បន្ន បានចុះឈ្មោះអ្នកជំងឺ ១០០នាក់ គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយដែលលោកបញ្ជាក់ថា ការស្រាវជ្រាវអាចនឹងធ្វើឡើងកាន់តែឆាប់រហ័សជាងមុន អំឡុងគ្រាអាសន្នសុខភាពសាធារណៈ ៕

