រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តវិស័យឯកជនបង្កើនផលិតភាព និងមានភាពអនុលោម ដើម្បីការប្រកួតប្រជែង

2026/08/15 02:18:51 pm        102

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់វិស័យឯកជន បង្កើននូវផលិតភាព គុណភាព និងភាពទាក់ទាញនៃផលិតផល និងមានភាពអនុលោម ដើម្បីពង្រឹងភាពប្រកួតប្រជែង និងពង្រីកទីផ្សារទាំងក្នុងនិងក្រៅប្រទេស សម្រាប់ភាពជោគជ័យក្នុងអាជីវកម្ម និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

  ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងកិច្ចពិភាក្សា ស្តីពីពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម៖ អភិវឌ្ឍវិស័យឯកជន និងជំរុញការធ្វើពិពិធកម្មផលិតផលជាតិ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ថា ក្រសួងពាណិជ្ជកម្មកំពុងបន្តអនុវត្ត កែទម្រង់ និងធ្វើសាមញ្ញាកម្មសេវាសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពងាយស្រួល សម្រាប់ធុរជន និងអ្នកពាក់ព័ន្ធ ជាពិសេសេវាចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជីម៉ាក ការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការតម្កល់ខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានាជាដើម។ ទាក់ទងផលិតផលវិញ, ក្រសួងពាណិជ្ជកម្មបានដាក់ចេញជាបន្ត បន្ទាប់ ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក លើកកម្ពស់គុណភាព និងតម្លៃបន្ថែមផលិតផល ពង្រឹងការតភ្ជាប់ទីផ្សារ និង ពង្រីកឱកាសនាំចេញផលិតផលកម្ពុជា។

 ឯកឧត្តម បន្តថា ទាក់ទងទីផ្សាររបស់កម្ពុជានេះ ការនាំចេញរបស់កម្ពុជាបាននិងកំពុងបន្តកំណើនគួរកត់សម្គាល់ តែទោះបី យ៉ាងណាយើងត្រូវបង្កើតឱកាសទីផ្សារឱ្យកាន់ច្រើន និងកាន់តែធំ និងធ្វើឱ្យផលិតផលរបស់យើងមានភាពទាក់ទាញបន្ថែម មិនថា កម្រិតផលិតផលកសិកម្ម ឬកម្រិតឧស្សាហកម្មណាមួយនោះទេ គឺត្រូវចូលរួមទាំងអស់គ្នាបង្កើននូវផលិតភាព គុណភាព និងបង្កើន នូវភាពទាក់ទាញគ្រប់ផលិតផលទាំងអស់។

ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា កម្ពុជាគឺជាប្រទេសដែលមានសក្តានុពលធំធេង ក្នុងនោះ កិច្ចពិភាក្សាលើការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្មនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីស្វែងរកដំណោះស្រាយថ្មីៗ ក្នុងគោលដៅជំរុញការសម្រួលពាណិជ្ជកម្មរបស់កម្ពុជា ក៏ដូចជាការទាក់ទាញអ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេសបន្ថែម។

លោក អាកៃ លីន (Akai Lin) នាយកទទួលបន្ទុកកិច្ចការក្រៅប្រទេស លើកឡើងថា ជុំវិញការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា កំពុងមានការរីកចម្រើនគួរកត់សម្គាល់ ប៉ុន្តែកម្ពុជានៅជួបបញ្ហាខ្លះៗដែលត្រូវអភិវឌ្ឍន៍ ជាពិសេសដំណោះស្រាយក្នុងឧស្សាហកម្ម ដើម្បីធ្វើពិពិធកម្មឱ្យចំគោលដៅ អាចផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម និងការតោងថ្ពក់ទៅនិងក្រុមហ៊ុនក្រៅស្រុក ជំរុញបង្កើនខ្សែច្រវាក់ ផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យកាន់តែធំ។

សូមបញ្ជាក់ថា ជុំវិញបញ្ហាខាងលើនេះដែរ ក៏មានកិច្ចពិភាក្សា ស្តីពីពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម៖ អភិវឌ្ឍ វិស័យឯកជន និងជំរុញការធ្វើពិពិធកម្មផលិតផលជាតិ ដោយវាគ្មិនមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិភាក្សា និងស្វែងរកដំណោះស្រាយ ទាំងនៅក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់ និងជំរុញការធ្វើពិពិធកម្មរបស់កម្ពុជាឱ្យចំគោលដៅទាំងទីផ្សារតំបន់ និង ពិភពលោក៕


អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

កម្ពុជាតវ៉ាប្រឆាំងសកម្មភាពបែងចែកដីខុសច្បាប់របស់ថៃនៅភូមិជោគជ័យ
2026/08/15 04:18:05 pm        90
ប្រធានគណៈកម្មការផ្សះផ្សាសម្រាប់ដំណើរការ UNCLOS ត្រូវបានជ្រើសរើស
2026/08/15 04:00:03 pm        106
កងរាជអាវុធហត្ថចាប់ខ្លួនឈ្មោះ ប៉េង ជីវ៉ា ដែលប្រើប្រាស់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ និងបានប្រើឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ
2026/08/15 03:46:40 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាតវ៉ាប្រឆាំងសកម្មភាពបែងចែកដីខុសច្បាប់របស់ថៃនៅភូមិជោគជ័យ

2026/08/15 04:18:05 pm
​រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ប្រកាសគ្រាអាសន្ន ពេលព្យុះត្រូពិក Lala ខិតជិតមកដល់
2026/08/15 04:09:46 pm
​ក្រុមហ៊ុនប្រេងរដ្ឋរបស់អារ៉ាប់រួមនិយាយថា នាវាមួយគ្រឿង ត្រូវបានវាយប្រហារនៅច្រកសមុទ្រហ័រមូស
2026/08/15 04:06:31 pm
​ប្រធានគណៈកម្មការផ្សះផ្សាសម្រាប់ដំណើរការ UNCLOS ត្រូវបានជ្រើសរើស
2026/08/15 04:00:03 pm
​កងរាជអាវុធហត្ថចាប់ខ្លួនឈ្មោះ ប៉េង ជីវ៉ា ដែលប្រើប្រាស់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ និងបានប្រើឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ
2026/08/15 03:46:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm