បាល់ទាត់៖ ក្រុមបាល់ទាត់ Nantes បានគ្រងជើងឯកពានរង្វាន់ French Cup ជាលើកដំបូងក្នុងរយៈពេល ២២ឆ្នាំក្រោយយកឈ្នះ ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។ កីឡាករ Ludovic Blas គឺជាអ្នកស៊ុតបញ្ចូលទីតែ ១គ្រាប់គត់ដោយបាល់ពិន័យ ១១ម៉ែត្រនៅនាទីទី៤៧ បន្ទាប់ពីកំហុសបាល់ប៉ះដៃរបស់ Hicham Boudaoui។

Nice ក៏មានឱកាសតាមស្មើវិញដែរដោយ Andy Delort ដោយបាល់ដល់លើខ្សែបន្ទាត់ទីទៅហើយ តែត្រូវបានទាត់ចេញដោយ Andrei Girotto។ នេះជាលើកទី៤ ហើយដែល Nantes លើកពាន French Cup នេះ និងជាពានធំមួយបន្ទាប់ពីអាក់ខានតាំងពីឆ្នាំ២០០១ ដែលលើពាន Ligue 1 នៅពេលនោះ។ ជើងឯក French Cup នេះក៏បានធានាកៅអីនៅ Europa League មួយដែរសំរាប់ Nantes រដូវកាលក្រោយ ដែលនឹងជាការបង្ហាញខ្លួននៅក្របខណ្ឌអឺរ៉ុបជាលើកដំបូងក្នងរយៈពេល ២០ឆ្នាំ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ French Cup ចុងសប្តាហ៍កន្លងទៅនេះក៏ជាវគ្គផ្តាច់ព្រ័ត្រលើកដំបូងតាំងពីឆ្នាំ២០១៤ នៃពាន French Open ដែលគ្មាន Paris Saint Germain ដែល Nice ទំលាក់នៅវគ្គ ១៦ក្រុមចុងក្រោយរដូវកាលនេះ៕
អត្ថបទ៖នាង សុភាវុធ