ពលរដ្ឋជប៉ុនអះអាងថា ព្យុះភ្លៀងជាប់កំណត់ត្រាលែងជារឿងធម្មតាទៀតហើយ

2026/08/15 03:14:04 pm        128

អំឡុងសប្តាហ៍មួយក្នុងចំណោមសប្តាហ៍វិស្សមកាលដ៏មមាញឹកបំផុតរបស់ជប៉ុន ភ្លៀងកម្ពស់ ៣៦០មីលីម៉ែត្រ បានធ្លាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ តាមតំបន់ជាច្រើនរបស់ខេត្ត Chiba ស្ថិតនៅជាប់នឹងទីក្រុងតូក្យូ ធ្វើឲ្យជន់លិចដងផ្លូវ និងផ្លូវរថភ្លើង ក្នុងនោះទាហានត្រូវបានដាក់ពង្រាយ ដើម្បីជួយកិច្ចខិតខំជួយសង្រ្គោះ ។

ចំនួនអ្នកស្លាប់ បានកើនឡើងដល់ ៨នាក់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានកាលពីពេលមុននៅក្នុងខេត្ត Chiba ។

មន្ត្រីក្នុងតំបន់បាននិយាយថា លំនៅឋានជាច្រើនខ្នងបានរងការខូចខាត ហើយភ្លៀងធ្លាក់ខ្លាំងនៅតំបន់នេះ ចាប់តាំងពីល្ងាចថ្ងៃព្រហស្បតិ៍រហូតមក ។

ក្រុមអាជ្ញាធរ បានចេញការព្រមានគ្រាអាសន្នកម្រិតទី ៥ ដែលជាកម្រិតអតិបរមាសម្រាប់ភ្លៀងធ្លាក់ខ្លាំងនៅក្នុងក្រុង និងទីប្រជុំជនចំនួន ២២នៅទូទាំងខេត្ត Chiba ។ ពួកគេនិយាយថា ចំនួនអ្នកស្លាប់រួមមានទាំងអ្នកនៅក្នុងរថយន្តមួយគ្រឿង ។

មន្ត្រីខេត្តនិយាយថា ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់លំនៅឋានយ៉ាងហោចណាស់ ១៧០ខ្នង ហើយលំនៅឋានមួយខ្នងត្រូវបានបំផ្លាញ ។

លោក Shinji Fujisawa គឺជាជាងកាត់សក់មួយរូបនិយាយថា កម្រិតទឹកភ្លៀងពិតជាខ្ពស់ខ្លាំងណាស់ ហើយលោកបានរំឭកដល់បទពិសោធន៍ស្រដៀងគ្នា កាលពីរយៈពេល ៣ឆ្នាំមុន ។

លោកនិយាយថា ការខូចខាតពេលនេះ ពិតជាអាក្រក់ខ្លាំងណាស់ ហើយព្យុះភ្លៀងជាប់កំណត់ត្រា លែងជារឿងធម្មតាទៀតហើយ៕

អត្ថបទដែលទាក់ទង

គ្រោះរាំងស្ងួតក្នុងប្រទេសបូស្នី ធ្វើឲ្យសត្វសេះព្រៃនៅតំបន់ខ្ពស់រាប Kruzi បោលស្វែងរកទឹកផឹក
2026/08/15 04:40:07 pm        3
លោក TRUMP និយាយថា លោកនឹងប្រកាសច្រកសមុទ្រហ័រមូសថា ជាផ្នែកមួយនៃទឹកដីអាមេរិក នាពេឆាប់ៗនេះ
2026/08/15 04:37:32 pm        15
ផ្សែងអ័ព្ទគ្របដណ្តប់រដ្ឋ Sarawak របស់ម៉ាឡេស៊ី ខណៈភ្លើងឆេះព្រៃបង្ខំឲ្យសាលារៀនបិទទ្វារ
2026/08/15 04:34:00 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គ្រោះរាំងស្ងួតក្នុងប្រទេសបូស្នី ធ្វើឲ្យសត្វសេះព្រៃនៅតំបន់ខ្ពស់រាប Kruzi បោលស្វែងរកទឹកផឹក

2026/08/15 04:40:07 pm
​លោក TRUMP និយាយថា លោកនឹងប្រកាសច្រកសមុទ្រហ័រមូសថា ជាផ្នែកមួយនៃទឹកដីអាមេរិក នាពេឆាប់ៗនេះ
2026/08/15 04:37:32 pm
​ផ្សែងអ័ព្ទគ្របដណ្តប់រដ្ឋ Sarawak របស់ម៉ាឡេស៊ី ខណៈភ្លើងឆេះព្រៃបង្ខំឲ្យសាលារៀនបិទទ្វារ
2026/08/15 04:34:00 pm
​មេដឹកនាំក្រុមហេសបូឡាបានច្រានចោលកិច្ចព្រមព្រៀងក្របខណ្ឌលីបង់-អ៊ីស្រាអែលដែលសម្របសម្រួលដោយអាមេរិក
2026/08/15 04:29:24 pm
​កម្ពុជាតវ៉ាប្រឆាំងសកម្មភាពបែងចែកដីខុសច្បាប់របស់ថៃនៅភូមិជោគជ័យ
2026/08/15 04:18:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm