សារគន្លឹះរបស់នាយកប្រចាំតំបន់ WHO៖ «បន្តបោះជំហានទៅមុខ ដើម្បីសុខុមាលភាពប្រជាជន»

2026/08/15 03:37:37 pm        147

សាររបស់នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច WHO ៖ «បើមិនអាចហោះបានទេ យើងត្រូវរត់ បើមិនអាចរត់បានទេ យើងត្រូវដើរ បើនៅតែមិនអាចដើរបានទៀត យើងត្រូវប្រឹងលូន ពោលគឺយើងត្រូវតែនៅបន្តបោះជំហានទៅមុខជាប្រចាំ (Keep moving) ដើម្បីលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជន បើទោះជាជួបប្រទះបញ្ហាយ៉ាងណាក៏ដោយ»។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តមវេជ្ជបណ្ឌិត សាយ៉ា ម៉ាអ៊ូព្យូកាលា (Saia Ma’u Piukala) នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក (WHO) បានអញ្ជើញចុះទស្សនកិច្ចស្វែងយល់ពីការផ្តល់សេវាថែទាំសុខភាព នៅមណ្ឌលសុខភាពគោកចក ខេត្តសៀមរាប នាថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦។

ទស្សនកិច្ចនេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើ «ការថែទាំសុខភាពបឋម ក្នុងសហគមន៍» (Primary Health Care) ដែលជាគ្រឹះចម្បងនៃប្រព័ន្ធសុខាភិបាល សំដៅពង្រឹងការបង្ការជំងឺ ការអប់រំសុខភាព និងការពិនិត្យព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅកៀកជិតប្រជាពលរដ្ឋបំផុត​។

ក្នុងឱកាសនោះ ឯកឧត្តមនាយកប្រចាំតំបន់ បានអបអរសាទរមណ្ឌលសុខភាពគោកចក ដែលទទួលបានជ័យលាភី ជា«មណ្ឌលសុខភាពគំរូ» ដែលជាផ្លែផ្កានៃភាពជាអ្នកដឹកនាំ ការប្តេជ្ញាចិត្ត និងកិច្ចសហការជិតស្និទ្ធជាមួយសហគមន៍។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំពង្រឹងសុខភាពសហគមន៍ ដោយផ្តោតលើការថែទាំសុខភាពបឋម និង «ការគ្របដណ្តប់សុខភាពជាសកល» (Universal Health Coverage - UHC) ដើម្បីខិតខំនាំសេវាឱ្យកាន់តែជិតទីលំនៅ និងកន្លែងធ្វើការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម នាយកប្រចាំតំបន់ បានបញ្ជាក់ថា៖ ការគ្របដណ្តប់សុខភាពជាសកល មានគោលការណ៍សាមញ្ញ គឺប្រជាពលរដ្ឋរស់នៅទីណា សេវាសុខាភិបាលត្រូវតែមាននៅទីនោះ។ ក្នុងនាមជាមន្ត្រីសុខាភិបាល យើងអាចញញឹមដោយមោទនភាពនៅចុងបញ្ចប់នៃថ្ងៃនីមួយៗ ដោយសារយើងបានសង្គ្រោះ និងលើកកម្ពស់គុណភាពជីវិតប្រជាជន។ ជោគជ័យនៃវិស័យសុខាភិបាល មិនមែនវាស់វែងត្រឹមក្នុងមន្ទីរពេទ្យឡើយ ប៉ុន្តែគឺវាស់លើសុខុមាលភាពជាក់ស្តែងក្នុងសហគមន៍។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា៖ បន្ទាប់ពីបានជួបពិភាក្សានៅការិយាល័យកណ្តាល និងក្នុងកិច្ចប្រជុំថ្នាក់តំបន់ យើងពិតជាមានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលស្វាគមន៍ ឯកឧត្តមនាយកប្រចាំតំបន់ (Regional Director) ចុះមកសហគមន៍ផ្ទាល់នៅកម្ពុជា។ ជំនួបនៅកម្រិតមូលដ្ឋាននេះ គឺបានស្តែងចេញនូវសកម្មភាពជាក់ស្តែង ក្នុងការប្រែក្លាយគោលនយោបាយឱ្យទៅជាលទ្ធផលពិតប្រាកដ។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីទិដ្ឋភាពជាក់ស្តែងនៃស្ត្រីមានផ្ទៃពោះម្នាក់ដែលមកទទួលសេវា ដែលបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំលើសេវាសុខាភិបាលនៅជិតផ្ទះ។

ជាកិច្ចបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវមោទនភាព និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីសុខាភិបាលទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បម្រើសេវាជូនប្រជាពលរដ្ឋដោយបេះដូង និងវិជ្ជាជីវៈខ្ពស់៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

កម្ពុជាតវ៉ាប្រឆាំងសកម្មភាពបែងចែកដីខុសច្បាប់របស់ថៃនៅភូមិជោគជ័យ
2026/08/15 04:18:05 pm        143
ប្រធានគណៈកម្មការផ្សះផ្សាសម្រាប់ដំណើរការ UNCLOS ត្រូវបានជ្រើសរើស
2026/08/15 04:00:03 pm        135
កងរាជអាវុធហត្ថចាប់ខ្លួនឈ្មោះ ប៉េង ជីវ៉ា ដែលប្រើប្រាស់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ និងបានប្រើឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ
2026/08/15 03:46:40 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP និយាយថា លោកនឹងប្រកាសច្រកសមុទ្រហ័រមូសថា ជាផ្នែកមួយនៃទឹកដីអាមេរិក នាពេឆាប់ៗនេះ

2026/08/15 04:37:32 pm
​ផ្សែងអ័ព្ទគ្របដណ្តប់រដ្ឋ Sarawak របស់ម៉ាឡេស៊ី ខណៈភ្លើងឆេះព្រៃបង្ខំឲ្យសាលារៀនបិទទ្វារ
2026/08/15 04:34:00 pm
​មេដឹកនាំក្រុមហេសបូឡាបានច្រានចោលកិច្ចព្រមព្រៀងក្របខណ្ឌលីបង់-អ៊ីស្រាអែលដែលសម្របសម្រួលដោយអាមេរិក
2026/08/15 04:29:24 pm
​កម្ពុជាតវ៉ាប្រឆាំងសកម្មភាពបែងចែកដីខុសច្បាប់របស់ថៃនៅភូមិជោគជ័យ
2026/08/15 04:18:05 pm
​រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ប្រកាសគ្រាអាសន្ន ពេលព្យុះត្រូពិក Lala ខិតជិតមកដល់
2026/08/15 04:09:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm