ក្រុមហ៊ុនបាននិយាយនៅថ្ងៃសៅរ៍នេះថា នាវាមួយគ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងជាតិរបស់ទីក្រុង Abu Dhabi (ADNOC) នៃអេមីរ៉ាតអារ៉ាប់រួម ត្រូវបានវាយប្រហារ ខណៈពេលកំពុងឆ្លងកាត់ច្រកសមុទ្រហ័រមូស កាលពីល្ងាចថ្ងៃសុក្រ។
យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ WAM ក្រុមហ៊ុនបានបញ្ជាក់ថា ពុំមានអ្នករងរបួសត្រូវបានរាយការណ៍នោះទេ។
សេចក្តីថ្លែងការណ៍នេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីអេមីរ៉ាតអារ៉ាប់រួមបានចោទប្រកាន់អ៊ីរ៉ង់ពីបទវាយប្រហារនាវាពីរគ្រឿងដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន ADNOC នៅពេលដែលពួកវាឆ្លងកាត់ច្រកសមុទ្រនេះ។ ក្រសួងការបរទេសអារ៉ាប់រួមបានថ្កោលទោសចំពោះការវាយប្រហារដ៏អរិភាពរបស់អ៊ីរ៉ង់»។
ក្រុមហ៊ុន ADNOC ដែលគ្រប់គ្រងដោយរដ្ឋ គឺជាក្រុមហ៊ុនផលិតប្រេង និងឧស្ម័នធំជាងគេបំផុតមួយរបស់ពិភពលោក ដែលបម្រើជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចរបស់អារ៉ាប់រួម៕

