Luis Suarez ស៊ុត​គ្រាប់​ទី​៥០០ ក្នុង​អាជីព​ឲ្យ​ Atletico Madrid ឈ្នះ Alaves​ បន្ត​នាំមុខ​ដាច់ ៤​ពិន្ទុ​

2021/04/27 09:59:58 am        99

​បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ Barcelona, Luis Suarez បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​៥០០ ក្នុង​អាជីព​ក្នុង​ជ័យជំនះ​របស់ Atletico Madrid ១-០ លើ Deportivo Alaves​។ ​ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្កា​យ​រូប​នេះ​រក​បាន​គ្រាប់​ទី​៥០០ របស់​ខ្លួន​នៅ​នាទី​ទី​៥៤ ដោយ​ការ​បញ្ជូន​បាល់​របស់​ខ្សែ​ការពារ​អង់គ្លេស Kieran Trippier​។

​​នេះ​ជា​គ្រាប់​ទី​១៩ របស់ Suarez ផង​ដែរ​នៅ Atletico Madrid បន្ទាប់ពី​កីឡាករ​វ័យ ៣៤​ឆ្នាំ​រូប​នេះ​ក៏​រក​បាន ១៩៨​គ្រាប់​ដែរ​ពេល​នៅ​ជាមួយ Barcelona បូករួម​ទាំង ៨២​គ្រាប់​ជាមួយ Liverpool និង ៦៣គ្រាប់​ជាមួយ​ក្រុម​ជំរើស​ជាតិ​អ៊ុយ​រូ​ហ្កា​យ​។​ ​រំលឹក​ថា Luis Suarez បាន​ចាប់ផ្ដើម​អាជីព​ដំបូង​ជាមួយ​ក្លិប​ក្នុងស្រុក Club Nacional ដោយ​រក​បាន ១២​គ្រាប់​នៅ​ទីនោះ មុន​ពេល​ផ្លាស់​មក​អឺរ៉ុប​ជាមួយ​ក្លិប​ហូ​ឡង់ Groningen ស៊ុត​បាន ១៥​គ្រាប់​។ ​ក្រោយ Suarez បាន​ផ្ទេរ​មកកាន់ Ajax Amsterdam នៅ​ឆ្នាំ​២០០៧ រក​បាន ១១​គ្រាប់​បន្ថែម​ទៀត​មុន​ពេល​ផ្លាស់​ទៅកាន់ Liverpool ឆ្នាំ​២០១១ និង​ទៅ Barcelona នៅ​ឆ្នាំ​២០១៤​។​

​​ដោយឡែក​ការប្រកួត​មួយ​គូ​ទៀត​នៅ​ក្រប​ខណ្ឌ La Liga​ ផង​ដែរ​ម្សិលមិញ​ក្រុម​លេខ២ Barce​l​ona ក៏​រក​បាន ៣​ពិន្ទុ​ដែរ​ក្រោយ​បំបាក់​ម្ចាស់ផ្ទះ Real Sociedad ៦-១​។ ​ខ្សែ​ប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lionel Messi រក​បាន ២គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ប្រកួត​ទី​៧៦៨ ឲ្យ​ Barcelona បំបែក​កំណត់ត្រា​របស់ Xavi Hernandez​។ ​ជ័យជំនះ​នេះ​ធ្វើ​ឲ្យ​ Barcelona បន្ត​ដេញ​ពីក្រោយ​ក្រុម​កំពូល​តារាង Atletico Madrid ៤​ពិន្ទុ​ដដែល​ក្រោយ​លេង​បាន ២៨លើក​ដូចគ្នា ខណៈ​ក្រុម​លេខ​៣ នៅតែ​ជា Real Madrid បន្ទាប់ពី​យកឈ្នះ​នៅ​ទឹកដី Celta Vigo ៣-១ កាលពី​ថ្ងៃ​សៅរ៍​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm