កម្ពុជានិងទីម័រ ជំរុញការបើកទេសចរណ៍ឡើងវិញ ខណៈ​ស្ថានការណ៍​កូវីដ-១៩ បានធូរស្រាល

2022/05/09 10:46:12 pm        694

ភ្នំពេញ៖ កម្ពុជានិងទីម័រ បានប្តេជ្ញាចិត្តរួមគ្នាជំរុញចលនាទេសចរណ៍រវាងកម្ពុជា និងទីម័រ និងទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ ក្រោយស្ថានការណ៍កូវីដ១៩ មានការធូរស្រាល។

ក្នុងជំនួបរវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Agio Pereira ទេសរដ្ឋមន្ត្រី នៃរដ្ឋាភិបាលប្រទេស Timor-Lesteនៅទីស្តីការក្រសួង នៅថ្ងៃព្រឹកថ្ងៃទី៩ ខែឧសភានេះ ឯកឧត្តម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ បានថ្លែងថា កម្ពុជា និងទីម័រឡេស បានរៀបចំសេចក្តីព្រាងខ្លឹមសារអនុសារណៈនៃការយោគយល់គ្នា លើ​កិច្ច​សហប្រតិបត្តិការ​ក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីររួចហើយ ។ យើងក៏កំពុងបានរកឱកាស​ដើម្បី​ចុះហត្ថលេខា​លើខ្លឹមសារអនុស្សារណៈនេះ ​ដើម្បីបើកឱកាស និង​បើកផ្លូវពង្រីក​កិច្ច​សហប្រតិបត្តិការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យទេសចរណ៍ និង​ជំរុញ​ចលនា​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​ល្អប្រសើរឡើងវិញ។

ក្នុងជំនួបនេះដែរ ឯកឧត្តម រដ្ឋមន្ត្រីថោង ខុន ​ក៏បានលើកឡើងដែរថា ​ទន្ទឹម​ការ​ជំរុញ​ចលនា​ទេស​ចរណ៍​ផ្ទៃក្នុងអាស៊ាន និងទីម័រនេះ ​មកដល់ពេលនេះ កម្ពុជា ក៏បានបង្កើតនូវគោលដៅ​ទេសចរណ៍​ថ្មីៗ ​និងបង្កើតផលិតផលទេសចរណ៍ថ្មីជាច្រើនកន្លែង ដែលមានប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធ​ល្អ​ប្រសើរជាងមុន ​ជាពិសេសនៅគោលដៅទេសចរណ៍ខេត្តសៀមរាប​ និងខេត្តព្រះសីហនុជាដើម។

ពាក់ព័ន្ធ​នឹងការបើកប្រទេស ទទួលទេសចរអន្តរជាតិនេះដែរ ឯកឧត្តម ថោង ខុន ថ្លែងថា នៅ​ពេល​ភ្ញៀវទេសចរអន្តរជាតិ​ អញ្ជើញមកដល់ព្រំដែនកម្ពុជា គឺភាគីភ្ញៀវគ្រាន់តែធ្វើការ​បង្ហាញ​ប័ណ្ណ​ចាក់វ៉ាក់សាំងកូវីដ១៩ តែប៉ុណ្ណោះ ​ខណៈដែលកម្ពុជាក៏បានបើកធ្វើ VISA on ARRIVAL ផងដែរ​នៅ​ពេលដែលភ្ញៀវមកដល់ព្រំដែនកម្ពុជា។

នៅក្នុងជំនួបនេះ ឯកឧត្តម Agio Pereira បានគាំទ្រ​ដំណើរ​កិច្ច​សហប្រតិបត្តិការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ​និងជំរុញ​ចលនាទេសចរណ៍នៃប្រទេសទាំងពីរកម្ពុជា-ទីម័រ ​ហើយជាពិសេសឯកឧត្តម ក៏បានថ្លែង​អំណរគុណប្រមុខថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាលកម្ពុជា ​ដែល​បាន​គាំទ្រប្រទេស​ទីម័រអោយ​ចូលជា​សមាជិកអាស៊ាននៅក្នុងអាណត្តិដែលកម្ពុជាកំពុងធ្វើប្រធានអាស៊ាន។

ក្នុងជំនួបនេះ ឯកឧត្តម Agio Pereira ក៏បាន​ផ្ដាំផ្ញើ​សារ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជូន​ចំពោះ​សម្តេច​តេជោ​ ហ៊ុន សែន ខណៈសម្តេចតេជោ​ បានបាត់បង់​បង​ប្រុសជាទីស្រឡាញ់ គឺ​សម្តេច​ឧត្តមទេពញាណ ហ៊ុន ​ណែងនៅពេលថ្មីនេះផងដែរ៕ អត្ថបទ ស៊ុម សុខជា



អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        53
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm