នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយដោយទូរទស្សន៍រដ្ឋកាលពីថ្ងៃសុក្ររដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov និយាយថា ទីក្រុងមូស្គូនឹងបង្កើនកិច្ចខិតខំរបស់ខ្លួន ដើម្បីបំផ្លាញអ្វីក៏ដោយឲ្យតែប្រើប្រាស់ដើម្បីគាំទ្រអ៊ុយក្រែន ពីលោកខាងលិច។
លោកនិយាយថាពួកយើងនឹងរកវិធីសាស្រ្តគ្រប់បែបយ៉ាង ដើម្បីកម្ទេចអ្វីក៏ដោយឲ្យតែចាក់ប្រេងម៉ាស៊ីនធ្វើសង្រ្គាមរបស់ទីក្រុងគីវពីលោកខាងលិច ហើយពួកយើងបានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើវា ។
ថ្លែងពីកិច្ចខិតខំបញ្ចប់សង្រ្គាមលោក Lavrov និយាយថា រុស្ស៊ីសូមបដិសេធន៍ចោលចំពោះការបញ្ឈប់ភ្លាមៗការប្រយុទ្ធគ្នា ។លោកថាពួកយើងនឹងឈប់ការប្រយុទ្ធគ្នា នៅពេលណាដែលមានការដោះស្រាយរយៈពេលវែង អាចទុកចិត្តបាននិងប្រកបដោយនិរន្តរភាព ៕

