មន្រ្តីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល និយាយថា សហរដ្ឋអាមេរិក ចង់ឲ្យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ថ្កោលទោសជាសាធារណៈចំពោះក្រុមអ្នកតាំងលំនៅនិគមន៍ជីវពលដែលបានឡោមព័ទ្ធជនប៉ាឡេស្ទីននៅក្នុងផ្ទះរបស់ពួកគេនៅតំបន់កាន់កាប់វ៉េសប៊ែង ស្របពេលក្រុមទាំងនេះ ដាក់សម្ពាធអ្នកស្រុកតាមរយៈការបោះសំពត់តង់ថ្មី មុនពេលទាហានអ៊ីស្រាអែលមកដល់ ។
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល បានឡោមព័ទ្ធផ្ទះរបស់ជនប៉ាឡេស្ទីននៅទីក្រុង Qusra អស់រយៈពេលជិត ១សប្តាហ៍ ក្រោយកាត់ផ្តាច់ទឹក និងអគ្គិសនីធ្វើឲ្យជនប៉ាឡេស្ទីនជាប់ខ្លួននៅទីនោះ ជាទីដែលក្រុមសិទ្ធិមនុស្សនិយាយថា ពួកគេបង្កើនកិច្ចខិតខំ ដើម្បីរឹបអូសដីបន្ថែមទៀតនៅក្នុងដែនដីមួយនេះដែលជនប៉ាឡេស្ទីន មានបំណងបង្កើតរដ្ឋអនាគតរបស់ខ្លួន ។
លោក Mike Huckabee គឺជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអ៊ីស្រាអែលដែលជាអ្នកគាំទ្រឲ្យមានដំណោះស្រាយជនជាតិជ្វីហ្វនៅតំបន់វ៉េសប៊ែង និយាយថា សកម្មភាពរបស់ពួកគេ ទទួលបានការរិះគន់ជាសាធារណៈពីសហរដ្ឋអាមេរិក ដោយរូបលោកចាត់ទុកការឡោមព័ន្ធរបស់ក្រុមអ្នកតាំងលំនៅលើផ្ទះជនប៉ាឡេស្ទីនថាជា “ភេរវកម្មអ៊ីស្រាអែល” ។
មន្រ្តីសហរដ្ឋអាមេរិកមួយរូប និងមន្រ្តីមួយរូបរបស់អ៊ីស្រាអែល និយាយកាលពីថ្ងៃសុក្រថា ក្រុមមន្រ្តីនៅសេតវិមាន កំពុងជំរុញឲ្យលោក Netanyahu ថ្កោលទោសជាសាធារណៈចំពោះសកម្មភាពរបស់ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលទាំងនេះ៕

