សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់​តុលាការពន្លឿនចាត់ការលើសំណុំ​រឿង​ជេរ​ប្រមាថ​របស់​លោក​ស្រី សំ សុខា ឲ្យបានឆាប់ និងស្របតាមច្បាប់

2026/08/15 06:13:46 pm        1.1 K

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​អំពាវ​នាវ​ដល់​ស្ថាប័ន​តុលាការពន្លឿនចាត់ការលើ​សុំ​ណុំ​រឿង​ជេរប្រមាថ​របស់លោក​ស្រី សំ សុខា ដែលប៉ះពាល់ធ្ងន់ធ្ងរដល់​សីលធម៌សង្គម ឲ្យបាន​ឆាប់ និង​ស្របតាមច្បាប់។

តាមរយៈ​បណ្ដាញសង្គម​នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន​ បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះមានការបែកធ្លាយការដែលខ្ញុំ ជំរុញ​ឱ្យ​លោកស្រី សំ សុខា ធ្វើ​ការ​សូម​ទោស​ជា​សាធារណៈចំពោះការ​ជេររបស់គាត់ដែលប៉ះពាល់ធ្ងន់ធ្ងរដល់​សីលធម៌សង្គម។ មាន​​មនុស្សមួយចំនួនមានយោបល់ថា រឿងនេះត្រូវបានបញ្ចប់ហើយ។

សម្ដេចតេជោ​បានបញ្ជាក់ថា ​រឿងក្តីលោកស្រី សំ សុខា មិន​ត្រូវបានបញ្ចប់តាមផ្លូវ​តុលាការទេ។

អ្នក​ដែល​បានប្តឹងលោកស្រី​នៅតុលាការ នៅតែអាចបន្ត ហើយតុលាការ​នៅ​តែ​បន្ត​កាត់​ក្តី​រវាង​ដើម​បណ្តឹង​ជាមួយ​ចុង​ចោទ​ សំ សុខា តាម​នីតិវិធី និង​តាមច្បាប់បន្តទៀត ព្រោះការ​សូម​ទោស​របស់​លោក​ស្រី សំ សុខា មិន​អាច​រំលត់​បណ្តឹង​នៅ​តុលាការបានទេ។

សម្ដេចតេជោ អំពាវនាវចំពោះស្ថាប័នតុលាការពន្លឿនចាត់ការលើសំណុំ​រឿង​នេះ​​បានឆាប់ និង​ស្រប​តាម​ច្បាប់៕

 

អត្ថបទដែលទាក់ទង

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ
2026/10/19 04:37:17 pm        1
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
2026/10/19 04:14:52 pm        1
អាជ្ញាធរមូលដ្ឋាន ជំរុញផ្សព្វផ្សាយដល់ពលរដ្ឋឲ្យទៅចុះឈ្មោះថ្មី និងធ្វើជីវមាត្របញ្ជីឈ្មោះឡើងវិញ ត្រៀមសម្រាប់ការបោះឆ្នោត
2026/10/19 03:17:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការប្រញាប់ប្រញាល់បោសសម្អាតជនអន្តោប្រវេសរបស់អេស្ប៉ាញនៅដែនដី Ceuta បង្កក្តីបារម្ភដល់សិទ្ធិមនុស្ស

2026/10/19 05:21:39 pm
​ប្រទេសជិត ២០០ ជំរុញការកំណត់ទិសដៅថ្មីនៅកិច្ចពិភាក្សារបស់UN ខណៈគោលដៅអភិរក្សធម្មជាតិមិនសម្រេចបានតាមផែនការ
2026/10/19 05:12:26 pm
​មនុស្ស៦នាក់ស្លាប់ បន្ទាប់ពីទូកដឹកជនអន្តោប្រវេសន៍មួយគ្រឿងបុកជាមួយនាវាឆ្មាំសមុទ្រក្រិក
2026/10/19 04:55:52 pm
​ជប៉ុនរំកិលយានចម្លង H3 ទៅកាន់ជើងទម្របាញ់បង្ហោះ មុនពេលបេសកកម្មឋាន Phobos របស់ភពព្រះអង្គារ
2026/10/19 04:53:08 pm
​លោក Rubio ថ្លែងថា ពុំមានការផ្អាកការចែករំលែកព័ត៌មានចារកម្មរបស់អាមេរិកជាមួយអ៊ុយក្រែននោះទេ
2026/10/19 04:51:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/19 05:26:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm