
អន្ដរជាតិ៖ រុស្ស៊ីបានប្រារព្ធទិវាជ័យជំនះនៅក្នុងទីក្រុង Vladivostok នៅថ្ងៃចន្ទនេះដោយមានព្យុហយាត្រាយោធា ដើម្បីអបអរខួបលើកទី៧៧ នៃជ័យជំនះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានឲ្យដឹងថា បុគ្គលិកយោធាជាង ១,៨០០នាក់ រួមជាមួយយុទ្ធោបករណ៍ជាច្រើន បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
