
អន្ដរជាតិ៖ អ្នកការទូតជាន់ខ្ពស់សហរដ្ឋងាមេរិកប្រចាំប្រទេសអ៊ុយក្រែន លោកស្រី Kristina Kvien និងក្រុមការងាររបស់លោកស្រី បានមកដល់ទីក្រុងគីវវិញហើយ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានសន្យាក្នុងពេលដំណើរទស្សនកិច្ចរបស់លោក កាលពីខែមុនដើម្បីបើកស្ថានទូតសហរដ្ឋអាមេរិកឡើងវិញ ក្នុងរដ្ឋធានីប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗ។
នេះគឺជាជំហានថ្មីឈានទៅរកការបន្តវត្តមានរបស់សហរដ្ឋអាមេរិកពេញលេញនៅក្នុងទីក្រុងគីវ បន្ទាប់ពីអ្នកការទូតបានចាប់ផ្តើមមកដល់ទីក្រុង Lviv ភាគខាងលិចកាលពីខែមុន។