ក្រុមស្ម័គ្រចិត្តរាប់រយនាក់ បានធ្វើការដោយគ្មានការនឿយហត់នៅពហុកីឡដ្ឋាន El Campin របស់ទីក្រុង Bogota ដើម្បីធ្វើឲ្យទឹកដីកីឡាមួយនេះ ក្លាយជាមជ្ឈមណ្ឌលប្រមូលជំនួយមនុស្សធម៌ធំបំផុតរបស់កូឡុំប៊ី បន្ទាប់ពីការរញ្ជួយដីវាយប្រហារតំបន់ភាគខាងលិចប្រទេសមួយនេះ ។
ក្រុមស្ម័គ្រចិត្តជាង ៧ពាន់នាក់ បានប្រតិបត្តិការនៅទីតាំងមួយនេះឥតឈប់ឈរ ចាប់តាំងពីថ្ងៃទី ១០ ខែសីហារហូតមក ដោយពួកគេនាំជំនួយចែកចាយដល់ទីក្រុង Cali, Pereira, Manizales, Quibdo និងទីក្រុងរងផលប៉ះពាល់ផ្សេងទៀត ។ នេះបើយោងតាមការអះអាងរបស់លោក Erica Delgado គឺជាប្រធានផ្នែកទំនាក់ទំនងរបស់អង្គការសម្របសម្រួល Sencia ។
មជ្ឈមណ្ឌលមួយនេះ បានដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់មនុស្សធម៌ ៧០០តោន ក្នុងរយៈពេល ៥ថ្ងៃកន្លងមកនេះ តាមរយៈប្រតិបត្តិការខ្សែសង្វាក់ប្រមូលផ្តុំ ពាក់ព័ន្ធនឹងពាក់ព័ន្ធនឹងបដិសណ្ឋាកិច្ច ការតម្រៀប ការរៀបចំ ការវេចខ្ចប់ និងការផ្ទុកទំនិញលើរថយន្ត ។
សូមបញ្ជាក់ថា ការរញ្ជួយដី ២លើក កាលពីថ្ងៃទី ១០ ខែសីហា បានវាយប្រហារតំបន់រស់នៅរបស់អ្នកស្រុកនៅភាគខាងលិចកូឡុំប៊ី ដោយបានសម្លាប់មនុស្សប្រហែល ២៩០នាក់ មនុស្ស ១៤០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ហើយមនុស្សជិត ៤ពាន់នាក់ បានរងរបួស ៕

