រុស្ស៊ី-អ៊ុយក្រែន បន្តវាយប្រហារដាក់គ្នាឥតឈប់ ខណៈសង្គ្រាមរីកកាន់តែធំ ហើយគ្មានពន្លឺសន្តិភាព

2026/08/16 12:10:53 pm        86

ការវាយប្រហាររបស់រុស្ស៊ីបានធ្វើឲ្យកក្រើកទីក្រុងគីវកាលពីយប់ជ្រៅឈានចូលថ្ងៃអាទិត្យទី១៦ ខែសីហា ខណៈសំឡេងផ្ទុះជាច្រើនត្រូវបានឮក្នុងរដ្ឋធានីអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មាននាទី។យោងតាមអ្នកសារព័ត៌មានឯករាជ្យគីវ នៅកណ្តាលទីក្រុង សំឡេងផ្ទុះសរុបចំនួនបួនត្រូវបានឮយ៉ាងខ្លាំង នៅម៉ោងប្រហែល ២:៥០នាទី ព្រឹក ម៉ោងក្នុងស្រុក ។

អ្នកសារព័ត៌មានម្នាក់ទៀតបាននិយាយថា សំឡេងផ្ទុះចំនួនប្រាំមួយក៏ត្រូវបានឮនៅក្នុងស្រុក Pecherskyi នៃរដ្ឋធានីនេះផងដែរក្នុងរយៈពេលបីនាទីបន្ទាប់ពីការវាយឆ្មក់តាមអាកាសបានកើតឡើង ដែលធ្វើឱ្យគ្មានពេលរកកន្លែងជ្រកកោនទេ ។

រដ្ឋបាលយោធាក្រុងគីវបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ី បានបង្កឲ្យមានជាអគ្គិភ័យនៅអគារពាណិជ្ជកម្មមួយក្នុងស្រុក Obolonskyi។លោក Vitali Klitschko អភិបាលក្រុងគីវបានរាយការណ៍ថា អគារមួយទៀតត្រូវបានភ្លើងឆាបឆេះនៅក្នុងស្រុក Holosiivskyi នៃរដ្ឋធានីនេះ។

កងទ័ពអាកាសនៅយប់មុននេះបានព្រមានអំពីការគំរាមកំហែងនៃការវាយប្រហារដោយមីស៊ីលផ្លោងរបស់រុស្ស៊ី ដោយលុបចោលការព្រមាននៅម៉ោង ២:៣៥នាទីព្រឹក។ ប៉ុន្មាននាទីក្រោយមក នៅម៉ោង ២:៤៦នាទី ព្រឹក ការគំរាមកំហែងបានវិលត្រឡប់មកវិញ។

ជាមួយគ្នានោះ កងកម្លាំងអ៊ុយក្រែនបានកំណត់គោលដៅឃ្លាំងមួយដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិតដ៏ធំរបស់រុស្ស៊ី Wildberries និងទីក្រុងនានានៅទូទាំងតំបន់រដ្ឋធានីមូស្គូរបស់រុស្ស៊ី ក្នុងការវាយប្រហារដ៏ធំមួយកាលពីយប់ឈានចូលថ្ងៃទី១៦សីហា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Exilenova Plus។

យោងតាមសារព័ត៌មាន Exilenova Plus ខាងលើបានឱ្យដឹងថា អគ្គិភ័យមួយបានឆាបឆេះឃ្លាំង Wildberries មួយកន្លែងនៅក្នុងភូមិ Koledino ជិតទីក្រុងមូស្គូ បន្ទាប់ពីត្រូវបានវាយប្រហារដោយកងកម្លាំងអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

របាយការណ៍៖ម៉ារ៉ុកឃុំខ្លួនជនអន្តោប្រវេសន៍រាប់សិបនាក់ដែលកំពុងព្យាយាមឆ្លងចូលក្នុងតំបន់ Ceuta របស់អេស្ប៉ាញ
2026/08/16 12:48:33 pm        40
កងទ័ពបែលហ្ស៊ិកចូលរួមដោយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យអាល្លឺម៉ង់ ព្យាយាមពន្លត់ភ្លើងឆេះព្រៃធំបំផុតពុំធ្លាប់មាន
2026/08/16 12:35:15 pm        65
ក្រសួងការបរទេសអ៊ីរ៉ង់៖ អស្ថិរភាពនៅច្រកសមុទ្រ Hormuz បង្កឡើងដោយសារអាមេរិក និងអ៊ីស្រាអែល
2026/08/16 12:17:45 pm        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​របាយការណ៍៖ម៉ារ៉ុកឃុំខ្លួនជនអន្តោប្រវេសន៍រាប់សិបនាក់ដែលកំពុងព្យាយាមឆ្លងចូលក្នុងតំបន់ Ceuta របស់អេស្ប៉ាញ

2026/08/16 12:48:33 pm
​មន្រ្តីសុខាភិបាលឧត្តរមានជ័យ៖ ជំងឺគ្រុនឈាមក្នុងខេត្ត ឆ្នាំនេះកើតឡើងតិចតួចជាងឆ្នាំមុន
2026/08/16 12:42:09 pm
​កងទ័ពបែលហ្ស៊ិកចូលរួមដោយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យអាល្លឺម៉ង់ ព្យាយាមពន្លត់ភ្លើងឆេះព្រៃធំបំផុតពុំធ្លាប់មាន
2026/08/16 12:35:15 pm
​មិត្តភាពកម្ពុជា-សិង្ហបុរី មានឫសគល់រឹងមាំជាប្រវត្តិសាស្ត្រឈរលើការគោរព និង​គាំទ្រ​គ្នាទៅវិញ​ទៅមក
2026/08/16 12:31:20 pm
​ក្រសួងការបរទេសអ៊ីរ៉ង់៖ អស្ថិរភាពនៅច្រកសមុទ្រ Hormuz បង្កឡើងដោយសារអាមេរិក និងអ៊ីស្រាអែល
2026/08/16 12:17:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/16 12:31:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm