ជនអន្តោប្រវេសន៍ បានសង់ខ្ទមបណ្តោះអាសន្ននៅតាមតំបន់ឆ្នេរសមុទ្រដែនដីអាហ្វ្រិកខាងជើង Ceuta របស់អេស្ប៉ាញ ស្របពេលដែលពួកគេរាប់ពាន់នាក់ បានជួបស្ថានភាពពុំច្បាស់លាស់ ក្រោយធ្វើដំណើរឆ្លងកាត់ទ្រង់ទ្រាយធំចេញពីប្រទេសម៉ារ៉ុក ។
លោក Azzedine Zaim គឺជាជនអន្តោប្រវេសន៍វ័យ ៣៦ឆ្នាំម្នាក់ មកពីទីក្រុង Larache ប្រទេសម៉ារ៉ុក និយាយថា ពួកយើងចង់បានភាពស្របច្បាប់ ។ មនុស្សស្លាប់ដោយសារតែរឿងនេះ ហើយវាពិតជាពិបាកខ្លាំងណាស់ ។
ជនអន្តោប្រវេសន៍យ៉ាងច្រើន បានបោះជម្រកក្រោមស្ថានភាពដ៏ក្តៅខ្លាំងនៅលើតំបន់ឆ្នេរដែនដី Ceuta ស្របពេលដែលក្រុមអាជ្ញាធររឹតបន្តឹងសន្តិសុខនៅតាមព្រំដែន ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអេស្ប៉ាញលោក Fernando Grande-Marlaska និយាយកាលពីថ្ងៃព្រហស្បតិ៍ថា រយៈពេល ២សប្តាហ៍ ក្រោយជនអន្តោប្រវេសន៍ជាង ៧២.០០០នាក់ សម្រុកធ្វើដំណើរទៅកាន់ដែនដី Ceuta ពួកគេប្រហែល ៥ពាន់នាក់ទៀត បន្តស្នាក់នៅក្នុងដែនដីមួយនេះ ៕

