លោក Esmaeil Baghaei គឺជាអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់និយាយនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃសៅរ៍ថា អស្ថិរភាពនៅច្រកសមុទ្រ Hormuz គឺជាលទ្ធផលដោយផ្ទាល់នៃសកម្មភាពខុសច្បាប់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។
លោក Baghaei និយាយថា ពួកយើងទាំងអស់គ្នាដឹងថា ច្រកសមុទ្រ Hormuz ពុំដែលមានបញ្ហានោះទេ រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ជាពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាវាយប្រហារអ៊ីរ៉ង់ ។
លោក Baghaei បានចាត់ទុកផងដែរ ការបិទរបស់កងទ័ពជើងទឹកសហដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz ថា ជាការទទួលស្គាល់ទង្វើឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ ។
លោកនិយាយបន្តថា យោងតាមច្បាប់អន្តរជាតិ នេះគឺជាសកម្មភាពឈ្លានពានយ៉ាងច្បាស់ក្រឡែត ៕

