មន្រ្តីសុខាភិបាលឧត្តរមានជ័យ៖ ជំងឺគ្រុនឈាមក្នុងខេត្ត ឆ្នាំនេះកើតឡើងតិចតួចជាងឆ្នាំមុន

2026/08/16 12:42:09 pm        157

មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានអះអាងថា បញ្ហាជំងឺគ្រុនឈាមចាប់ពីដើមខែមករា មកដល់ខែសីហាចុងឆ្នាំ២០២៦នេះ ការកើតឡើងជំងឺគ្រុនឈាមមានការកើតឡើងតិចតួចជាងឆ្នាំមុនៗ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានឲ្យដឹងទៀតថា ទន្ទឹមនឹងការឆ្លងរាលដាលនៃជំងឺគ្រុនឈាមនេះដែរ រោគសញ្ញាដំបូងគឺមានអាការៈក្តៅខ្លួន ក្អួតចង្អោរ រលាកអញ្ចាញធ្មេញ និងមានកន្ទួលរមាស់ ដូច្នេះបងប្អូនដែលជាអាណាព្យាបាលប្រសិនបើមានកូនៗរបស់បងប្អូនមានបញ្ហានេះកើតឡើងត្រូវប្រញាប់បញ្ជូនមកពិនិត្យព្យាបាលនៅមន្ទីរបង្អែករបស់រដ្ឋ ឬទៅតាមមណ្ឌលសុខភាពដែលមានស្រាប់នៅជិតមូលដ្ឋានរស់នៅរបស់បងប្អូនឲ្យបានលឿនដើម្បីពិនិត្យព្យាបាលបានទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិតបានបន្តថា បញ្ហាជំងឺគ្រុនឈាមនេះ មន្រ្តីសុខាភិបាលខេត្តបានធ្វើការផ្សព្វផ្សាយនៅតាមបណ្តាលក្រុងស្រុក ក្នុងសហគមន៌ សាលារៀនបានបាញ់ថ្នាំសម្លាប់មេរោគរួមទាំងដាក់ថ្នាំអាប៉ែត និងណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវសម្រាកដោយការចង់ម៉ុង នាំគ្នាសម្អាតអណាម័យ បរិស្ថានជុំវិញផ្ទះសម្តែងឲ្យបានស្អាត ដូចជាការសម្អាតពាងឲ្យបានស្អាត និងសំបកកង់ឡានចាស់ៗមានដក់ទឹក កំប៉ុងដក់ទឹក និងវត្ថុផ្សេងៗត្រូវប្រមូលសំរាមដុតឬក៌កក់ចោល ឲ្យអស់ដើម្បីយើងទទួលបានអាណាម័យល្អមិនមានការឆ្លងជំងឺគ្រុនឈាមនេះតទៅទៀតផងដែរ។

យ៉ាងណាម៉ិញលោកវេជ្ជបណ្ឌិត អ៊ុក សុមេតធា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានបញ្ជាក់ថា សម្រាប់ខេត្តឧត្តរមានជ័យអ្នកឆ្លងជំងឺគ្រុនឈាម ទាំងមនុស្សចាស់និងកុមារតូចៗ ធ្ងន់ស្រាលគិតមកដល់ពេលនេះនិយាយជារួមសរុបមានចំនួន២៤២នាក់ក្នុងនោះក៏មានអ្នកបានជាសះស្បើយពីជំងឺគ្រុនឈាមនេះជាបន្តបន្ទាប់បានចេញពីមន្ទីរពេទ្យមួយចំនួនខ្លះហើយ៕ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

ប្រជាពលរដ្ឋឃុំពពេល ស្រុកពញាក្រែក ទទួលបានចង្ក្រានបរិស្ថាន ដើម្បីរួម​ចំណែកការពារបរិស្ថាន
2026/08/16 01:17:33 pm        2
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
2026/08/16 01:06:41 pm        65
មិត្តភាពកម្ពុជា-សិង្ហបុរី មានឫសគល់រឹងមាំជាប្រវត្តិសាស្ត្រឈរលើការគោរព និង​គាំទ្រ​គ្នាទៅវិញ​ទៅមក
2026/08/16 12:31:20 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាពលរដ្ឋឃុំពពេល ស្រុកពញាក្រែក ទទួលបានចង្ក្រានបរិស្ថាន ដើម្បីរួម​ចំណែកការពារបរិស្ថាន

2026/08/16 01:17:33 pm
​ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
2026/08/16 01:06:41 pm
​របាយការណ៍៖ម៉ារ៉ុកឃុំខ្លួនជនអន្តោប្រវេសន៍រាប់សិបនាក់ដែលកំពុងព្យាយាមឆ្លងចូលក្នុងតំបន់ Ceuta របស់អេស្ប៉ាញ
2026/08/16 12:48:33 pm
​មន្រ្តីសុខាភិបាលឧត្តរមានជ័យ៖ ជំងឺគ្រុនឈាមក្នុងខេត្ត ឆ្នាំនេះកើតឡើងតិចតួចជាងឆ្នាំមុន
2026/08/16 12:42:09 pm
​កងទ័ពបែលហ្ស៊ិកចូលរួមដោយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យអាល្លឺម៉ង់ ព្យាយាមពន្លត់ភ្លើងឆេះព្រៃធំបំផុតពុំធ្លាប់មាន
2026/08/16 12:35:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/16 12:31:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm