របាយការណ៍និយាយថា ក្រុមអាជ្ញាធរម៉ារ៉ុកបានស្ទាក់ចាប់ជនអន្តោប្រវេសន៍រាប់សិបនាក់ដែលកំពុងព្យាយាមឆ្លងកាត់ចូលទៅក្នុងតំបន់សេអ៊ូតា (Ceuta) នៃប្រទេសអេស្ប៉ាញនៅអាហ្វ្រិកខាងជើង។
យោងតាមប្រភពសន្តិសុខម៉ារ៉ុកដែលដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ និងទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ មនុស្សជាង១០០ នាក់ត្រូវបានរារាំងក្នុងការព្យាយាមធ្វើដំណើរទៅកាន់ព្រំដែននៅជាយក្រុង Fnideq។
ការចាប់ខ្លួននេះកើតឡើងពីរសប្តាហ៍បន្ទាប់ពីជនអន្តោប្រវេសន៍ប្រហែល៧៨.០០០នាក់បានទៅដល់តំបន់នេះតាមសមុទ្រក្នុងរយៈពេលប៉ុន្មានម៉ោង ដោយមនុស្សប្រមាណ១០០ នាក់ក្នុងចំណោមពួកគេបានស្លាប់ នេះបើយោងតាមអភិបាលក្រុង ដែលក៏បាននិយាយផងដែរថា ភាគច្រើននៃអ្នកទៅដល់បានវិលត្រឡប់ទៅម៉ារ៉ុកវិញ។
សន្តិសុខត្រូវបានបង្កើននៅក្នុងតំបន់នេះផងដែរបន្ទាប់ពីការហូរចូល និងស្របពេលការលើកឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីការប៉ុនប៉ងឆ្លងកាត់ដ៏ធំលើកទីពីរនៅចុងសប្តាហ៍នេះ។
ប្រភពសន្តិសុខបាននិយាយថា មនុស្ស ១១១ នាក់ត្រូវបានឃុំខ្លួននៅក្នុង ឬជុំវិញទីក្រុង Fnideq ដែលត្រូវបានគេស្គាល់ជាភាសាអេស្ប៉ាញថា Castillejos ប្រហែល ៣ គីឡូម៉ែត្រ ពីព្រំដែន ដែលភាគច្រើនមកពីអនុតំបន់សាហារ៉ាអាហ្វ្រិក៕


