ប្រជាពលរដ្ឋឃុំពពេល ស្រុកពញាក្រែក ទទួលបានចង្ក្រានបរិស្ថាន ដើម្បីរួម​ចំណែកការពារបរិស្ថាន

2026/08/16 01:17:33 pm        167

ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជានាយខុទ្ទកាល័យឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយក​ចង្ក្រាន​បរិស្ថាន ចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៨០គ្រួសារ មកពី ១០ភូមិ ក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីរួមចំណែកក្នុងការការពារបរិស្ថាន កាត់បន្ថយការប្រើប្រាស់ឥន្ធនៈ ជួយលើកកម្ពស់សុខុមាលភាព និងកាត់បន្ថយការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់គ្រួសារ។

ក្នុងឱកាសនោះ ឯកឧត្តម កែវ ពិសិដ្ឋ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកនិងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជាតិ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងការរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍមូលដ្ឋាន។

ក្នុងនោះឯកឧត្តម ក៏បានលើកឡើងអំពីសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងគ្រប់ប្រភេទ ដែលបានឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយមិនរាថយ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តពង្រឹងសាមគ្គីភាព ឯកភាពជាធ្លុងមួយ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នារក្សាសុខសន្តិភាព ស្ថិរភាព និងអធិបតេយ្យជាតិឱ្យបានគង់វង្ស។

ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រតាមរយ:មូលនិធិជំនួយសង្គម ដែលផ្តល់ថវិកាឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ជនមានពិការភាព ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ និងក្មេងក្រោមអាយុ ២ឆ្នាំ ព្រមទាំងការផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:សម្រាប់យុវជន នៃគ្រួសារក្រីក្រ និងងាយរងគ្រោះជាដើម។

ទន្ទឹមនឹងនេះ ឯកឧត្តម បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់មានការងារធ្វើ ឱ្យមកចុះឈ្មោះនៅរដ្ឋបាលឃុំ ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានជួយសម្របសម្រួលបញ្ជូនទៅទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ តាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ជាពិសេសជំនាញដែលមានតម្រូវការនៅទីផ្សារការងារ ដើម្បីបង្កើនឱកាសការងារ និងប្រាក់ចំណូល។

ក្នុងនោះអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បន្តខិតខំផ្សព្វផ្សាយ និងជួយសម្របសម្រួលដល់យុវជន សិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សា ជាពិសេសអ្នកមានជីវភាពខ្វះខាត និងមិនទាន់មានលទ្ធភាពរកការងារធ្វើតាមជំនាញ ដែលបានសិក្សា ដើម្បីឱ្យពួកគេមានឱកាសទទួលបានការងារសមស្រប និងរួមចំណែកសម្រេចបានគោលដៅនៃគោលនយោបាយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល ស្របតាមយិទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១៕

អត្ថបទដែលទាក់ទង

អ្នកតំណាងរាស្ត្រមណ្ឌលកំពតប្តេជ្ញាបន្តលើកកម្ពស់ធនធានមនុស្ស និងព្រះពុទ្ធសាសនា
2026/08/16 01:39:46 pm        149
មន្ត្រីរាជការខេត្តកំពតជាង ១.៤ ពាន់នាក់ទទួលមេដាយការងារ ជាការទទួលស្គាល់ការលះបង់បម្រើជាតិ
2026/08/16 01:28:39 pm        169
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
2026/08/16 01:06:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីអ៊ីរ៉ង់ដាក់ការសម្តីបន្ទោសអតិផរណាខ្ពស់លើការបិទផ្លូវរបស់អាមេរិក និងទណ្ឌកម្មប្រេង

2026/08/16 02:16:06 pm
​[UPDATE] ក្ដីសង្ឃឹមនៅកូឡុំប៊ីររសាត់កាន់តែឆ្ងាយ ខណៈសាកសពជាច្រើនទៀតត្រូវ​បានរក​ឃើញ​ជាច្រើន​ថ្ងៃក្រោយរញ្ជួយដីដ៏ខ្លាំងក្លា
2026/08/16 02:08:07 pm
​កិច្ចខិតខំបោសសម្អាតចាប់ផ្តើមនៅតំបន់ភាគខាងត្បូងលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ៩នាក់
2026/08/16 01:53:56 pm
​នាយករដ្ឋមន្រ្តីអង់គ្លេសអនុញ្ញាតឲ្យមានការផ្តល់ហិរញ្ញប្បទានបន្ថែមទៀតសម្រាប់កសិកររងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត
2026/08/16 01:49:33 pm
​ការរញ្ជួយដីបានអង្រួនទីក្រុងGranada របស់អេស្ប៉ាញ បង្កការខូចខាតអគារ និងរថយន្ត
2026/08/16 01:44:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/16 12:31:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/16 02:13:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm