[UPDATE] មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញបន្ទាប់ពីគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ីសម្លាប់មនុស្សជាង ៥០នាក់ និងកាត់ផ្តាច់ផ្លូវ

2026/08/16 01:20:35 pm        153

ក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃអាទិត្យ ១៦ សីហានេះថា មនុស្សប្រហែល ៥.០០០ នាក់ត្រូវបានជម្លៀសចេញបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័របានវាយប្រហារតំបន់មួយនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៥១នាក់ កាត់ផ្ដាច់ផ្លូវនានា និងបណ្ដាលឲ្យមានបំណាក់ដី។អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Benjamin Paulus Octavianus បានប្រាប់កិច្ចប្រជុំតាមទូរទស្សន៍ថា មនុស្សចំនួន ៣៦ នាក់បានរងរបួសធ្ងន់នៅក្នុងការរញ្ជួយដីកាលពីព្រឹកថ្ងៃសៅរ៍នៅខេត្ត East Nusa Tenggara ខណៈ ៧៧ នាក់រងរបួសស្រាល។

ការរញ្ជួយដីនេះ ដែលក្រោយមកមានរលករញ្ជួយបន្ថែមប្រហែល ៣៤១លើក គឺជាគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្នុងរយៈពេលជាច្រើនឆ្នាំ។ មនុស្សរាប់រយនាក់បានស្លាប់បន្ទាប់ពីការរញ្ជួយដីកាលពីឆ្នាំ ២០២២ នៅខេត្តជា្វខាងលិច ( West Java)។

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ BNPB បាននិយាយថា មនុស្សជាង ៣.៣០០ នាក់ក្នុងតំបន់ Sikka បានជម្លៀសចេញដោយខ្លួនឯង ឬជាប់នៅក្នុងទីលានកីឡានានា។

អ្នកស្រុក Sikka មួយចំនួនដែលត្រូវបានជាប់នៅខាងក្រៅផ្ទះដួលរលំ កំពុងស្នាក់នៅក្រោមជំរំបណ្តោះអាសន្នដែលធ្វើពីក្រណាត់តង់ ខណៈមនុស្សមួយចំនួនបានទទួលការព្យាបាលក្នុងតង់នៅខាងក្រៅមន្ទីរពេទ្យមួយក្នុងទីក្រុងកំពង់ផែ Maumere។

ទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្រឥណ្ឌូនេស៊ីបានបញ្ជាក់ថា ការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័របានវាយប្រហារកោះ Flores មិនយូរប៉ុន្មានមុនម៉ោង ០៥:០០ ម៉ោងក្នុងតំបន់ និងមានជម្រៅ ១៥ គីឡូម៉ែត្រ។របាយការណ៍បឋមបង្ហាញថា អគាររាប់រយត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការរញ្ជួយដីនេះ។ទោះជាយ៉ាងណាក៏ដោយ ទំហំពេញលេញនៃគ្រោះមហន្តរាយនៅតែមិនទាន់ច្បាស់លាស់ ហើយព័ត៌មាននៃការរញ្ជួយដីលើកទីពីរកម្រិត ៦,៩ រ៉ិចទ័រនៅចុងម្ខាងទៀតនៃប្រទេសឥណ្ឌូនេស៊ីបានក្លាយជាការរំលឹកអំពីមូលហេតុដែលពួកគេហៅតំបន់នេះថាជាកងរង្វង់ភ្លើង៕

អត្ថបទដែលទាក់ទង

[UPDATE] ក្ដីសង្ឃឹមនៅកូឡុំប៊ីររសាត់កាន់តែឆ្ងាយ ខណៈសាកសពជាច្រើនទៀតត្រូវ​បានរក​ឃើញ​ជាច្រើន​ថ្ងៃក្រោយរញ្ជួយដីដ៏ខ្លាំងក្លា
2026/08/16 02:08:07 pm        59
កិច្ចខិតខំបោសសម្អាតចាប់ផ្តើមនៅតំបន់ភាគខាងត្បូងលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ៩នាក់
2026/08/16 01:53:56 pm        84
នាយករដ្ឋមន្រ្តីអង់គ្លេសអនុញ្ញាតឲ្យមានការផ្តល់ហិរញ្ញប្បទានបន្ថែមទៀតសម្រាប់កសិកររងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត
2026/08/16 01:49:33 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ក្ដីសង្ឃឹមនៅកូឡុំប៊ីររសាត់កាន់តែឆ្ងាយ ខណៈសាកសពជាច្រើនទៀតត្រូវ​បានរក​ឃើញ​ជាច្រើន​ថ្ងៃក្រោយរញ្ជួយដីដ៏ខ្លាំងក្លា

2026/08/16 02:08:07 pm
​កិច្ចខិតខំបោសសម្អាតចាប់ផ្តើមនៅតំបន់ភាគខាងត្បូងលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ៩នាក់
2026/08/16 01:53:56 pm
​នាយករដ្ឋមន្រ្តីអង់គ្លេសអនុញ្ញាតឲ្យមានការផ្តល់ហិរញ្ញប្បទានបន្ថែមទៀតសម្រាប់កសិកររងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត
2026/08/16 01:49:33 pm
​ការរញ្ជួយដីបានអង្រួនទីក្រុងGranada របស់អេស្ប៉ាញ បង្កការខូចខាតអគារ និងរថយន្ត
2026/08/16 01:44:45 pm
​អ្នកតំណាងរាស្ត្រមណ្ឌលកំពតប្តេជ្ញាបន្តលើកកម្ពស់ធនធានមនុស្ស និងព្រះពុទ្ធសាសនា
2026/08/16 01:39:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/16 12:31:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/16 02:13:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm