មន្ត្រីរាជការខេត្តកំពតជាង ១.៤ ពាន់នាក់ទទួលមេដាយការងារ ជាការទទួលស្គាល់ការលះបង់បម្រើជាតិ

2026/08/16 01:28:39 pm        169

មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៅខេត្តកំពតចំនួន ១ ៤៥២នាក់បន្ថែមទៀត បានទទួលការបំពាក់មេដាយការងារពីរាជរដ្ឋាភិបាល ដើម្បីជាការទទួលស្គាល់ និងលើកទឹកចិត្តចំពោះការខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋកន្លងមក ខណៈអភិបាលខេត្តកំពតជំរុញឱ្យមន្ត្រីដែលទទួលបានមេដាយ បន្តពង្រឹងសមត្ថភាព និងបំពេញការងារជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយការងារជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលស្រុកចំនួន៥ រួមមាន ស្រុកបន្ទាយមាស អង្គរជ័យ ឈូក ជុំគិរី និងដងទង់ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ការផ្តល់មេដាយការងារដល់មន្ត្រីរាជការ គឺជាការយកចិត្តទុកដាក់ និងការវាយតម្លៃចំពោះការខិតខំបំពេញតួនាទី និងភារកិច្ចរយៈពេលចាប់ពី១០ឆ្នាំឡើងទៅ ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ។ សម្រាប់ខេត្តកំពត មន្ត្រីដែលត្រូវទទួលមេដាយការងារសរុបមានចំនួន ២ ៣០២នាក់ ក្នុងនោះស្រី ១ ២៥២នាក់ ដែលរួមមានមន្ត្រីរដ្ឋបាលក្រុង-ស្រុក មន្ត្រីសុខាភិបាល និងមន្ត្រីអប់រំ។

ឯកឧត្តមអភិបាលខេត្តបានចាត់ទុកការទទួលបានមេដាយការងារនេះថា ជាមោទនភាពមួយសម្រាប់មន្ត្រីរាជការ ព្រោះវាបង្ហាញពីការទទួលស្គាល់ចំពោះរយៈពេល និងការខិតខំប្រឹងប្រែងរបស់មន្ត្រីម្នាក់ៗក្នុងការបំពេញតួនាទីតាមជំនាញវិជ្ជាជីវៈ និងចូលរួមបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានេះ ឯកឧត្តម ម៉ៅ ធនិន បានជំរុញឱ្យមន្ត្រីដែលទទួលបានមេដាយការងារនាពេលនេះ មិនត្រឹមតែចាត់ទុកមេដាយជាកិត្តិយសសម្រាប់ការងារកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកវាជាកម្លាំងចិត្ត ដើម្បីបន្តខិតខំលើកកម្ពស់សមត្ថភាព និងគុណភាពការងារ ពិសេសការបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរថែមទៀត។

ឯកឧត្តមបានបញ្ជាក់ថា ការលើកទឹកចិត្តតាមរយៈការផ្តល់មេដាយការងារ គឺជាការគិតគូររបស់រាជរដ្ឋាភិបាលចំពោះមន្ត្រីដែលបានលះបង់ពេលវេលា កម្លាំងកាយ និងកម្លាំងចិត្តក្នុងការបំពេញភារកិច្ច ហើយមន្ត្រីគ្រប់រូបគួរបន្តរក្សាស្មារតីទទួលខុសត្រូវ និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងប្រកបដោយវិជ្ជាជីវៈ។

សូមបញ្ជាក់ថា ពិធីនេះជាលើកទី២ ដែលរដ្ឋបាលខេត្តកំពតបានរៀបចំបំពាក់មេដាយការងារជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា។ លើកទី១ មានចំនួន ៨៥០នាក់ ក្នុងនោះស្រី ៤៩២នាក់ ខណៈលើកទី២នេះមានចំនួន ១ ៤៥២នាក់ ក្នុងនោះស្រី ៧៦៣នាក់។ សរុបទាំងពីរលើក មន្ត្រីដែលបានទទួលមេដាយការងារមានចំនួន ២ ៣០២នាក់ ក្នុងនោះស្រី ១ ២៥២នាក់៕

អត្ថបទដែលទាក់ទង

អ្នកតំណាងរាស្ត្រមណ្ឌលកំពតប្តេជ្ញាបន្តលើកកម្ពស់ធនធានមនុស្ស និងព្រះពុទ្ធសាសនា
2026/08/16 01:39:46 pm        149
ប្រជាពលរដ្ឋឃុំពពេល ស្រុកពញាក្រែក ទទួលបានចង្ក្រានបរិស្ថាន ដើម្បីរួម​ចំណែកការពារបរិស្ថាន
2026/08/16 01:17:33 pm        166
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
2026/08/16 01:06:41 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ក្ដីសង្ឃឹមនៅកូឡុំប៊ីររសាត់កាន់តែឆ្ងាយ ខណៈសាកសពជាច្រើនទៀតត្រូវ​បានរក​ឃើញ​ជាច្រើន​ថ្ងៃក្រោយរញ្ជួយដីដ៏ខ្លាំងក្លា

2026/08/16 02:08:07 pm
​កិច្ចខិតខំបោសសម្អាតចាប់ផ្តើមនៅតំបន់ភាគខាងត្បូងលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ៩នាក់
2026/08/16 01:53:56 pm
​នាយករដ្ឋមន្រ្តីអង់គ្លេសអនុញ្ញាតឲ្យមានការផ្តល់ហិរញ្ញប្បទានបន្ថែមទៀតសម្រាប់កសិកររងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត
2026/08/16 01:49:33 pm
​ការរញ្ជួយដីបានអង្រួនទីក្រុងGranada របស់អេស្ប៉ាញ បង្កការខូចខាតអគារ និងរថយន្ត
2026/08/16 01:44:45 pm
​អ្នកតំណាងរាស្ត្រមណ្ឌលកំពតប្តេជ្ញាបន្តលើកកម្ពស់ធនធានមនុស្ស និងព្រះពុទ្ធសាសនា
2026/08/16 01:39:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/16 12:31:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/16 02:13:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm